Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ចុះសំណេះសំណាល និងណែនាំពលករទើបត្រឡប់មកពីប្រទេសថៃ ត្រូវដាក់ខ្លួននៅដាច់ដោយឡែក១៤ថ្ងៃ ដើម្បីខ្លួនឯង និងក្រុមគ្រួសារ ជៀសឆ្ងាយជំងឺកូវីដ១៩

  • បោះពុម្ព

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រធាន អនុប្រធានមន្ទីរស្ថាប័នមួយចំនួន រួមនឹងលោកអភិបាល

ស្រុកពញាក្រែក អភិបាលរង ស្រុកអូររាំងឪ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ដោយផ្ទាល់ ជាមួយនឹងបងប្អូនប្រជាពលករ២១នាក់បន្ថែមទៀត ដែលទើបវិលត្រឡប់មកពីធ្វើការ នៅប្រទេសថៃ នៅយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ ដែលស្ថិតនៅ ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ថ្លែងនាឱកាសនោះ ឯកឧត្តម បានសំណូមពរ ដល់បងប្អូនប្រជាពលករទាំងអស់ សូមដាក់ខ្លួនឱ្យ នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ ជំងឺកូវីដ-១៩ ។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា ក៏បានផ្ដាំផ្ញើរឲ្យបងប្អូនត្រូវខិតខំ អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដែលបានអប់រំណែនាំ ជាពិសេស គឺសូមឱ្យបងប្អូនប្រជាពលរដ្ឋឱ្យយល់ ពីបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលនេះ ក្នុងគោលបំណងសុខសុវត្ថិភាព សម្រាប់ទាំងអស់គ្នា ដើម្បីចាកឆ្ងាយពីជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនេះ ។

ក្នុងឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋ ត្រូវមានវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺ កូវីដ -១៩ ពីព្រោះថាការប្រុងប្រយ័ត្ននេះ ជាការឆ្លើយតបនឹងជំងឺឆ្លងថ្មីនេះ ដែលបានកំពុងរីករាលដាលជាសកល បង្កអោយមនុស្សឈឺនិងស្លាប់ ជាបន្តបន្ទាប់ ដោយឡែកប្រទេសកម្ពុជា នៅតែបន្តរកឃើញនូវជំងឺឆ្លងថ្មីជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភផងដែរ ៕