Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំ មន្រ្តីរាជការក្រោមឱវាទ អបអរសាទរទទួលទេវតា ឆ្នាំថ្មី ឆ្នាំ ជូត ទោស័ក នៅអាគាររដ្ឋបាលខេត្តត្បូងឃ្មុំ

  • បោះពុម្ព

 ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមនឹង ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត និងមន្ត្រីរាជការ ក្រោមឱវាទ អបអរសាទរទទួល ទេវតាឆ្នាំថ្មី នៅអាគាររដ្ឋបាល ខេត្តត្បូងឃ្មុំ យប់ ថ្ងៃច័ន្ទ ៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ្រឹះសករាជ ២០២០ ដោយសង្ក្រានចូលឆ្នាំថ្មីនេះ នាយប់ ថ្ងៃចន្ទ ៦ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២០ និង ៤៨ នាទី ។

ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរនេះ ត្រូវបានប្រារព្ធឡើង រយៈពេល ៤ ថ្ងៃ គឺចាប់ពី រាត្រីថ្ងៃទី ១៣ ដល់ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ ។ ក្នុងឱកាសដ៏ ប្រសើថ្លៃថ្លានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ និងលោកជំទាវ ក្នុងសម្លៀកបំពាក់ ជាប្រជាពលរដ្ឋ សាមញ្ញ នៅក្នុងខេត្តត្បូងឃ្មុំ រួមជាមួយនឹង ឯកឧត្តម លោកជំទាវ និងមន្ត្រីក្រោមឱវាទ បានសូមបួង ដល់ទេវតា ដែលយាងមកថែរក្សា នៅជម្ពូទ្វីបលោក នៅឆ្នាំថ្មី នេះ ប្រោសព្រហ្ម សព្ទសាធុការ ពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ គ្រប់ប្រការ ចូរកើតមាន ដល់ជនរួមជាតិ កុំបីអាក់ខានឡើយ និងសូមអោយ ប្រជានុរាស្ត្រខ្មែរ រួចចាកផុតពីជម្ងឺ កូវីដ-១៩

សូមជម្រាបថា ទេវតាឆ្នាំថ្មី ទេពធីតាព្រះនាម គោរាគទេវី បុត្រីទី ២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណី ដោយសៀតផ្កា អង្គាបុស្ស អាភរណៈ ទ្រង់ពាក់កែវមុក្តា ភាក្សាហារទ្រង់ សោយតេលំ (ប្រេងសណ្តែក ល្ង) ទ្រង់អាវុធ ព្រះហស្ដស្ដាំ ព្រះខ័ន ព្រះហស្តឆ្វេងទ្រុងយដ្ឋិ (ឈើច្រត់) គង់ផ្ទុំបើក ព្រះនេត្រលើខ្នង ព្យគ្ឃ (ខ្លាធំ) ជាពាហនៈ ។

គ្រឿងរណ្ដាប់សម្រាប់ ទទួលទេវតាឆ្នាំថ្មី ដោយមានរៀប ដូចជា ៖ បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥ , ទឹកអប់ ១ គូ, ផ្កាភ្ញី,លាជ, ទឹក ១ ផ្តិល, និងភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ ។