បណ្តាញសង្គម

ឯកឧត្តម ស ស៊ីណា និងថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ អញ្ជើញចូលជួបសម្តែងការគួរសម គោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន

(ត្បូងឃ្មុំ)៖ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ្រឹះសករាជ ២០២០ ឯកឧត្តម ស ស៊ីណា ទីប្រឹក្សាក្រសួង ព័ត៍មាន និងជាប្រធាន មន្ទីរព័ត៍មាន ខេត្តត្បូងឃ្មុំ

អមដំណើរដោយ ថ្នាក់ដឹកនាំមន្ទីរ បានអញ្ជើញ ចូលជួបសម្តែងការ គួរសម គោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក ដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន នៅទីស្តីការ ក្រសួងព័ត៌មាន នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ មហាសង្ក្រាន្ត ជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

ក្នុងឳកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានសម្តែង នូវការរីករាយ កោតសរសើរចំពោះលទ្ធផល ការងារដែលមន្ទីរ ព័ត៌មានខេត្តត្បូងឃ្មុំ ខិតខំសម្រេច បានយ៉ាងល្អនា ពេលកន្លងមក ពិសេសជំរុញ ឲ្យឯកឧត្តម ស ស៊ីណា និងថ្នាក់ដឹកនាំមន្ទីរ បន្តដឹកនាំការងារ ធ្វើយ៉ាងណាឲ្យមន្ទីរព័ត៌មាន សម្រេចលទ្ធផលការងារ កាន់តែប្រសើរ លើការផ្សព្វផ្សាយ ព័ត៌មាន ពិសេសពាក់ព័ន្ធ នឹងជំងឺកូវីដ១៩ ទាំងទូរទស្សន៍ ខ្សែកាប និងអនឡាញ វិទ្យុ និងគេហទំព័រ ដូចដែលអនុវត្តន៍ បានយ៉ាងល្អ នាពេលកន្លងមក ឲ្យកាន់តែល្អទ្វេរឡើង បន្ថែមទៀត ស្របតាមទិសស្លោក របស់ក្រសួងព័ត៌មាន << ថ្មី ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៍បាន >> ជាពិសេស គឺការបន្សាបរាល់ ព័ត៌មានក្លែងក្លាយ ឲ្យបានលឿន ។\

បន្ថែមលើសពីនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានណែនាំឲ្យ ឯកឧត្តម ស ស៊ីណា ក្តាប់ឲ្យជាប់រាល់ព័ត៌មាន ទាំងឡាយពាក់ព័ន្ធ នឹងជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ ដោយស្វែងរក ប្រភពច្បាស់លាស់ និងរាយកាណ៍ មកឯកឧត្តមភ្លាមៗ ឲ្យបានទាន់ពេលវេលា ដើម្បីរួមគ្នាជាមួយ សម្តេចតេជោ ហ៊ុន សែន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្សាប ព័ត៌មានក្លែងក្លាយ និងប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល ជាសកល នាដំណាក់កាលនេះ ។

ក្នុងឳកាសចូល ជួបសម្តែងការគួរសម និងគោរពជូនពរនោះ ឯកឧត្តម ស ស៊ីណា និងថ្នាក់ដឹកនាំមន្ទីរ បានបានគោរព បួងសួង ដល់វត្ថុសាកសិទ្ធក្នុងលោក ប្រោសប្រទាន ពរជ័យ បវរសួស្ដី សេរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ និងឯកឧត្តម លី វ៉ាន់ ហុង និងលោកជំទាវ រួមទាំងក្រុមគ្រួសារ សូមទទួលបាន នូវសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ ។ ព្រមទាំងបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ កែវទាំង៣ វត្ថុស័ក្កិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងទេវតាឆ្នាំថ្មីឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ព្រះនាមគោរាគទេវី បុត្រីទី២ នៃកបិលមហាព្រហ្ម សូមជួយតាមថែរក្សាបីបាច់អភិបាលប្រោសព្រហ្ម សព្ទសាធុការពរជ័យ សូមឱ្យមានសុខភាព ល្អបរិបូណ៍ ប្រកបទៅដោយពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕