បណ្តាញសង្គម

តំណាងរាស្រ្តខេត្តត្បូងឃ្មុំ ចុះប្រគល់ ផ្ទះចំនួនពីរខ្នង និងចែកអំណោយជូនគ្រួសារក្រីក្រ១៥ គ្រួសារ

ឯកឧត្តម ម៉ូត យូសុះ សមាជិករដ្ឋសភា ជាអុីមុំាខេត្តត្បូងឃុំ នៅថ្ងៃទី១៧ខែមេសា ឆ្នាំ២០២០ អមដំណើ ដោយ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត សមាជិកក្រុមប្រឹក្សាខេត្ត ជាប្រធានសមាគមយុវជនមូស្លីមកម្ពុជា ឯកឧត្តម

សុះ អារ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្ត លោក យ៉ា ម៉ាត់ សមាជិកគណៈអុីមុំាខេត្ត និងលោកអភិបាលស្រុកត្បូងឃ្មុំ លោកគ្រូអ្នកគ្រូ និងយុវជន (ស.យ.ម.ក) CMYA ស្រុក ចុះប្រគល់ ផ្ទះពីរខ្នងនិង ចែកអំណោយ ជូន១៥ គ្រួសារ ជាគ្រឿងឧបភោគ បរិភោគ នៅភូមិរកាពប្រាំ ឃុំ រកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសចុះជួបសំណេះសំណាលផ្ទាល់ ដល់ខ្នងផ្ទះនោះ ឯកឧត្តម ម៉ូត យូសុះ បានមានប្រសាសន៍ ដោយសំណូមពរឲ្យបងប្អូន សាសនិកឥស្លាម ទាំងអស់ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន បន្ថែមលើការអនុវត្តតាមវិធានការកាពារបស់ក្រសួងសុខាភិបាលកម្ពុជា និងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលចម្លងបន្តនៃជំងឺកូវីត-១៩ ព្រោះថាជម្ងឺនេះវាអាចឆ្លងយ៉ាងលឿនពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត នឹងអាចអោយយើងស្លាប់បាន ។

ឯកឧត្តម បានអំពាវនាវដល់អាជ្ញាធរ មូលដ្ឋានរួមនឹងអភិបាលស្រុក អុីមុំាស្រុក ឃុំ អ៉ីមុំាម៉ាស្ជិទ នៅតាមបណ្តា ភូមិ សូមបន្តសកម្មភាព ចុះផ្សព្វផ្សាយជាប្រចាំ វិធានការពារចម្លងជំងឺកូវីដ_១៩នេះ និងជាពិសេស ខេរ៉ម៉ាទនជិតដល់នៅសល់ប្រមាណជា៧ថ្ងៃទៀតនឹងមកដល់ ទូទាំងពិភពលោក និង រាល់ពេល អាហ្សានទាំងបួនពេល រួមមាន, អាហ្សានពេលសូហូត ,អាហ្សានពេលអាសើត ,អាហ្សានពេលម៉ូករីប និងអាហ្សានពេល អុីហ្សា ជាពេលដែលបងប្អូនប្រជាពលរដ្ឋ សាសនិកឥស្លាម ប្រារព្ធថ្វាយបង្គំ ប្រចាំថ្ងៃនៅតាមមូលដ្ឋានរបស់ខ្លួន ដោយធ្វើយ៉ាងណា ឲ្យពួកគាត់បានយល់កាន់តែច្បាស់អំពីហានិភ័យ ផលប៉ះពាល់នានា ដែលបណ្ដាលមកពីជំងឺកូវីត-១៩ នេះ។

បន្ទាប់មក ឯកឧត្តម ម៉ូត យូសុះ ដឹកនាំក្រុមការងារចុះផ្សព្វផ្សាយដល់ខ្នងផ្ទះប្រជាពលរដ្ឋដោយផ្ទាល់ ដោយបានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងនៅដាច់ដោយឡែកចំនួន១៤ថ្ងៃចាប់ពីចូលមកប្រទេស ប្រសិនមានបញ្ហាសុខភាព សូមទាក់ទងទៅមន្ត្រីសុខាភិបាល អុីមុំាម៉ាស្ជិទ នៅតាមភូមិ អុីមុំាស្រុក នៅតាមមូលដ្ឋានរបស់បងប្អូនផ្ទាល់ ។

បន្ទាប់មកទៀត ឯកឧត្តម បានប្រគល់ផ្ទះចំនួនពីរខ្នង ជូនប្រជាពលរដ្ឋទីទាល់ក្រ ២គ្រួសារ នៅភូមិរការពប្រាំ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងនោះផ្ទះទី១ ឈ្មោះ តាំ សំ ស្ត្រីមេម៉ាយចាស់ជរា រស់នៅជាមួយកូនពិការភាពខួរក្បាល ផ្ទះទំហំ ៤x៦ មែត្រ និងផ្ទះទី២ ឈ្មោះ កៅ ជុ ស្ត្រីមេម៉ាយ រស់នៅជាមួយកូនម្នាក់ ផ្ទះទំហំ ៧x៨ មែត្រ។

ជាមូយគ្នានោះ ឯកឧត្តម និងក្រុមការងារ បានចុះសួរសុខទុក្ខ គ្រួសារទីទ័លក្រ ស្ត្រីមេម៉ាយ ចាស់ជរា និងបាននាំយក អំណោយ សម្ភារៈ គ្រឿងឧបភោគ បរិភោគ ចំនូន១៥កញ្ចប់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាខ្វះខាត នៅក្នុងអំឡុងពេលយុទ្ធនាការ ប្រយុទ្ធប្រឆាំង និងការរីករាលដាល នៃជម្ងឺកូវីត-១៩ ។

ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់បង់ថ្លៃភ្លើងជូនម៉ាស្ជិទ ភូមិរកាពប្រាំសំរាប់ខែរ៉ម៉ាទនខាងមុខនេះចំនួន១០ម៉ឺនរៀល សរុបថវិកាទាំង៩លាននិង៤០មុីនរៀល (ថវិកាឯកឧត្តម ម៉ូត យូសុះមូយចំនួន ថវិកាឯកឧត្តម ម៉ាត់ ហ្គោហ្វូត ថវិកា ឯកឧត្តម សុះ រ៉ហ្វាត ថវិកាមកពីសប្បុសជនម៉ាឡេស៊ី មូយចំនូនធំតាមរយៈលោក ម៉ាន រ៉ម៉ាសា និងសម្ព័ន្ធយុវជនមុស្លីមកម្ពុជា និងយុវជន សសយក )៕