Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលរងខេត្តត្បូងឃ្មុំ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការចុះចែកអាកុល ម៉ាស់ ខិត្តប័ណ្ណរាប់ពាន់សន្លឹក ផ្សព្វផ្សាយណែនាំពលរដ្ឋឲ្យយល់ដឹងពីវិធានការការពារខ្លួនពីជម្ងឺកូវីដ១៩ ក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ ឯកឧត្តម កេង ប៊ុនណា អភិបាលរង ខេត្តត្បូងឃ្មុំ និងលោក អាន ស៊ីណា ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ តំណាងក្រសួង អភិវឌ្ឍន៍ជនបទ បានដឹកនាំ ក្រុមការងារ សហការជាមួយ អាជ្ញាធរស្រុកក្រូចឆ្មារ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០

បានចុះផ្សព្វផ្សាយ ណែនាំពលរដ្ឋ គ្រប់ភូមិ ទូទាំងឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយបាន ចែកម៉ាស់ សាប៊ូលាងដៃ និងចែកខិត្តប័ណ្ណតូចៗ រាប់ពាន់សន្លឹក និងធំៗ រាប់រយសន្លឹក ពន្យល់ ពីវិធីលាងដៃ អនាម័យ ខ្លួនប្រាណ និងវិធីនានាដើម្បីជៀសផុតពី ការឆ្លងជំងឺ កូវីដ១៩ ខណ:ក្នុងឃុំនេះ នៅមានស្ត្រីម្នាក់ កំពុងស្នាក់នៅ ដាច់ឡែករយ:ពេល ១៤ថ្ងៃ នៅអនុវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានីឈូក ។

ចំពោះសារអប់រំ ទៅកាន់ប្រជាពលរដ្ឋ ស្របតាមគោលការណ៍ របស់ក្រសួង សុខាភិបាល ដោយធ្វើការ ពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវ ពេលចេញពីផ្ទះ ឬទៅតំបន់ ទីប្រជុំជននានា ត្រូវលាងដៃឲ្យ បានញឹកញាប់ ព្រោះជាទូទៅ មនុស្សម្នាក់ៗ នឹងយកដៃប៉ះមាត់ប៉ះច្រមុះ ខ្លួនឯងយ៉ាងតិច៦០ដង ក្នុងមួយថ្ងៃ ហើយបើយើង ទៅប៉ះវត្ថុរបស់របរ ប្រើប្រាស់ផ្សេងៗ ឬខោអាវ ដែលមានមេរោគ កូវីដ១៩នោះ រួចយើងយកដៃ ទៅប៉ះមាត់ច្រមុះ យើងមេរោគវានឹង ឆ្លងមកក្នុងខ្លួន យើងជាមិនខាន ។

តំណាង អាជ្ញាធរខេត្ត និងតំណាងក្រសួង អភិវឌ្ឍន៍ជនបទ បញ្ជាក់ថា តាមរយៈខ្លឹមសារ អប់រំខាងលើ ដូច្នេះ ហើយដើម្បីការពារកុំ ឲ្យឆ្លងមេរោគ យើងត្រូវលាងដៃ ឲ្យបានញឹកញាប់ ក្នុងនោះការលាងដៃ ឲ្យមានប្រសិទ្ធភាព អនុវត្តន៍ទៅតាម ៧ដំណាក់កាល ដោយដុះលាង ឲ្យសព្វចាប់ពី ២០វិនាទី ឡើងទៅ ក្រៅពីនេះ រាល់ពេលចេញ ចូលបន្ទប់ទឹក និងបន្ទោរ បង់លាមក ត្រូវសម្អាតដៃ និងខ្លួនប្រាណជាប្រចាំ មួយវិញទៀតពេល ទៅមកចម្ការ ឬបាញ់ថ្នាំ សម្លាប់ សត្វល្អិតរួច ពេលត្រឡប់មកវិញត្រូវ មុជទឹក បោកគក់ ខោអាវ យកម៉ាស់បោះចោល ឲ្យបានត្រឹមត្រូវ ។

ក្នុងឳកាសនោះ ឯកឧត្តម កេង ប៊ុនណា អភិបាលរង ខេត្តត្បូងឃ្មុំ និងលោក អាន ស៊ីណា បានអំពាវនាវ ឲ្យបងប្អូន ប្រជាពលរដ្ ឋទាំងអស់ បង្កើនការ ប្រុងប្រយ័ត្ន នៅក្នុងសកម្មភាព ប្រចាំថ្ងៃ របស់ខ្លួន ត្រូវរក្សាអនាម័យ ជាប់ជានិច្ច មិនត្រូវជួបជុំ ឬប្រមូលផ្តុំគ្នា ក្នុងអំឡុងពេលនេះ នោះទេ មិនត្រូវចេញទៅក្រៅ បើមិនមានការ ចាំបាច់ខ្លាំង បន្តនៅ ផ្ទះរៀងៗខ្លួន ដោយអនុវត្តតាម វិធានការកាពារ របស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល កម្ពុជា និងរបស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលចម្លង បន្តនៃ ជំងឺកូវីត-១៩ ព្រោះថាជម្ងឺនេះ វាអាចឆ្លងយ៉ាងលឿន បំផិតពីមនុស្សម្នាក់ ទៅមនុស្ស ម្នាក់ទៀត និងអាចអោយ យើងស្លាប់បាន ៕