Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ បន្តចុះចែកអាហារបូសខែរ៉ម៉ាឌនជូនសាសនិកឥស្លាមក្រីក្រ៦០គ្រួសារ និងឧបត្ថម្ភថវិកាមួយចំនួន ជូនគ្រូបង្រៀនខ្មែរ-ឥស្លាម ក្នុងស្រុកពញាក្រែក

  • បោះពុម្ព

ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាអុីមុំាខេត្ត នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានបន្តចុះចែកអាហារបួសជូនសាសនិកឥស្លាមក្រីក្រចំនួន៦០គ្រូសារ ជាគ្រឿងឧបភោគ-បរិភោគ សរុបថវិកាទាំង៦០គ្រូសារ

ស្មើនឹង២លាន៤សែនរៀល។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម ម៉ូត យូសុះ បានធ្វើការផ្សព្វផ្សាយណែនាំពីវិធានការការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្តម បានឧបត្ថម្ភថវិការផ្ទាល់ខ្លួន ជូនលោកគ្រូអ្នកគ្រូបង្រៀនខ្មែរ-ឥស្លាមចំនួន០៦នាក់ នៅសាលាអាន់នៀកម៉ះពោធិឥន្ទ ស្ថិតនៅភូមិពោធិឥន្ទទី១ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយក្នុងម្នាក់ៗទទូលបានថវិកាចំនួន៥៦ម៉ឺនរៀល សរុបថវិកា៣លាន៩០ម៉ឺនរៀល (ក្នុងនោះថវិកាបានមកពីសប្បុសជនប្រទេសម៉ាឡេស៊ីចំនូន១លាន២០មឺនរៀលតាមរយៈលោកម៉ាលិច អារីហ្វីន ជំនួយការ ឯកឧត្តម ម៉ូត យូសុះ)សម្រាប់ដោះស្រាយជីវភាពសម្រាប់ខែរ៉ម៉ាឌនដែលខិតជិតមកដល់នាពេលខាងមុខនេះ ។

ឯកឧត្តម ម៉ូត យូសុះ ជាអុីមុំាខេត្តត្បូងឃ្មុំ ក៍បានធ្វើការសំណូមពរដល់ អុីមុំាស្រុក អុីមុំាម៉ាស្ជិទ នៅតាមបណ្តាភូមិឃុំទូទាំងខេត្តត្បូងឃ្មុំ ត្រូវតែថ្វាយបង្គំសំពាំសយំាងហ្វើតទូ ទាំងប្រាំពេល និងសំពាំសយំាងសូណីត តារ៉ាវីស ក្នុងខែរ៉ម៉ាឌន ខាងមុខនេះ នៅតាមផ្ទះរៀងៗខ្លួន ដើម្បីរួមគ្នាជាមួយអាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា បន្តទប់ស្កាត់ការពារការរីករាលដាលនៃជម្ងឺកូវីដ១៩៕