Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមដ្ឋមន្រ្តី វង សូត ៖ រាជរដ្ឋាភិបាលមិនទុកឲ្យប្រជាជនណា ម្នាក់ជួបការលំបាកដោយមិនទទួលបានការយកចិត្តដាក់ ដោះស្រាយ បញ្ហាជូននោះទេ

  • បោះពុម្ព

នៅក្នុងដំណាក់កាល ដែលប្រទេសកម្ពុជា ក៏ដូចជា ពិភពលោកទាំងមូល កំពុងប្រយុទ្ធប្រឆាំង និងជំងឺកូវីត១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ យ៉ាងខ្លាំង លើសុខភាព សុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាជនទាំងអស់ ពិសេសប្រជាជន ដែលមានជីវភាព ខ្វះខាត និងងាយរងគ្រោះ ។

រាជរដ្ឋាភិបាល តាមរយៈក្រសួង សង្គមកិច្ចអតីតយុទ្ធជន និង យុវនិតិសប្បទា និងក្រសួងពាក់ព័ន្ធ បាននិងកំពុង ធ្វើការយ៉ាងសកម្ម ដើម្បីសិក្សារក ប្រជាជនដែល ងាយរងគ្រោះ ពិតប្រាកដ ផ្តល់នូវជំនួយដល់ពួក គាត់ក្នុងការដោះ ស្រាយជីវភាពប្រចាំថ្ងៃ ។

ជាក់ស្តែងនៅ រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទា និងមន្រ្តីជំនាញ មួយចំនួន បានចុះដោយផ្ទាល់ តាមរយៈវេទិការសាធារណៈ មួយក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យ មើលប្រជាជនដែលក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ។

មានប្រសាសន៍ នៅក្នុងឳកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានលើកឡើងថា : រាជរដ្ឋាភិបាលដែលដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺមិនទុកឲ្យប្រជាជន ណាម្នាក់រងគ្រោះ ដោយមិនបាន ដោះស្រាយនោះទេ ។ ក្នុងនោះ រាជរដ្ឋាភិបាល បានគិតគូយ៉ាងខ្លាំង ពីសុខភាព ជីភាពរស់ នៅប្រចាំថ្ងៃ របស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈ ពិសេសគឺប្រជាជន ដែលប្រឈមនិងការខ្វះខាត ។

ឯកឧត្តម បន្តថា ក្រសួងបានរៀបចំ ក្រុមការងារចុះពិនិត្យ ដោយផ្ទាល់ ពីស្ថានភាពរស់នៅរបស់ ប្រជាជនក្នុងនោះ ត្រូវប្រាកដថា គ្រួសារណាមាន ជីវភាពក្រីក្រ ពិតប្រាកដដើម្បី ជួយឧបត្ថម ដល់ពួកគាត់ ហើយសូមអ្នកដែល មានជីវភាព ធូធាកុំច្រណែន និងអ្នកក្រីក្រ ដែលទទួលបាន ការឧបត្ថមនេះ ៕