Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច ជួយលើកកម្ពស់ជីវភាពមាតា និងទារកក្នុងគ្រួសារក្រីក្រ តាមរយៈបង្កើតកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារតូច អាយុក្រោម ២ឆ្នាំ ត្រូវបានប្រើប្រាស់យន្តការ អនុវត្តជាលក្ខណៈ អន្តរស្ថាប័ន ដែលមានការចូលរួមពីក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្នុងនោះ នៅថ្នាក់ជាតិ មានក្រសួងសង្គមកិច្ច ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច ក្រសួងផែនការ និងអគ្គលេខាធិការ ដ្ឋាននៃក្រុមប្រឹក្សាជាតិ គាំពារសង្គម និងនៅថ្នាក់រាជធានី-ខេត្ត ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការបង្កើតកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ អាហារូបត្ថម្ភ របស់កុមារ ក្នុងគ្រួសារក្រីក្រ ដើម្បីសំដៅ ជំរុញការលូតលាស់ ទាំងកាយសម្បទា និងបញ្ញាស្មារតី   ពិសេសសុខភាព មាតានិងទារក ក្នុងគ្រួសារក្រីក្រផងដែរ ។

ឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងបែបនេះ ក្នុងឳកាសស ឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតី បើកវេទិការសារធារណៈ ស្ដីពីវឌ្ឍនភាពនិងយន្តការ នៃការអនុវត្តន៍កម្ម វិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងការងារ អន្តរាគមន៍ជំនួយសង្គម ។

កម្មវិធីនេះ ក៏មានការអញ្ជើញ ចូលរួមពី មន្រ្តីក្រសួងសង្គមកិច្ច មេឃុំ មេភូមិទាំង៨ឃុំ និងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

វេទិការសារធារណៈនេះ បានរៀបចំ ឡើងក្រោយពី រាជរដ្ឋាភិបាល បានផ្ទេរការអនុវត្ត កម្មវិធីអនុវត្តការឧបត្ថម្ភ សាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ពីក្រសួងសុខាភិបាល ទៅក្រសួងសង្គមកិច្ច ដើម្បីគ្រប់គ្រង ។

ថ្លែងនាឱកាសនោះ ឯកឧត្តម វង សូត បានឲ្យដឹងថា រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្ត កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារតូច អាយុក្រោម២ឆ្នាំ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ដែលចែកចេញ ជាពីរដំណាក់កាល ។ ក្នុងនោះដំណាក់កាលទី១ ជាដំណាក់កាល អន្តរកាល ដែលប្រគល់ភារកិច្ច អនុវត្តកម្មវិធីទៅឱ្យ ក្រសួងសុខាភិបាល ដោយប្រើប្រាស់ មូលដ្ឋាន សុខាភិបាល និងដំណាក់កាលទី២ ផ្ទេរការអនុវត្តកម្មវិធី ពីក្រសួងសុខាភិបាល ទៅក្រសួងសង្គមកិច្ច ដើម្បីគ្រប់គ្រង និងអនុវត្តកម្មវិធី ខាងលើចាប់ពីខែមករា ឆ្នាំ២០២០តទៅ ។

រដ្ឋមន្ត្រី វង សូត ក៏បានផ្ដួចផ្ដើម បង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាល ជនបង្គោលក្នុង ក្របខណ្ឌឃុំទាំង៨ នៅស្រុកពញាក្រែក និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីធានាក្នុង ការពង្រឹក អនុវត្តការងារ ឲ្យបានលឿន នឹងមានប្រសិទ្ធភាព ឲ្យស្របតាមនិតិវិធី របស់ក្រសួងជំនាញ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ។

ឯកឧត្តម រដ្ឋមន្រ្តី វង សូត ក៏បានជម្រុញ ដល់អាជ្ញាធរភូមិ/ឃុំ ទាំងអស់ត្រូវបន្ តយកចិត្តទុកដាក់ ថែមទៀត ចំពោះសុខទុក្ខ និងតម្រូវការ របស់គ្រួសារក្រីក្រ ពិសេសត្រូវចុះដល់ខ្នងផ្ទះ និងសិក្សាថា តើគ្រួសារណាខ្លះ ដែលមានជីវភាពក្រីក្រ និងងាយរង គ្រោះពិតប្រាកដ ដើម្បីក្រុមការងារ ជួយពួកគាត់ បានទាន់វេលា និងចំគោលដៅផងដែរ ។

នាឪកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី វង សូត និងលោកជំទាវ បាននាំយក អំណោយជាសម្ភារ និងថវិកាដ៍ថ្លាថ្លៃ ររបស់សម្ដេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងសម្ដេច ធម្មសុទ្ធវង្សា សៅ ទី ហេង សំរិន ប្រគល់ជូនមន្ទីរ សុខាភិបាលខេត្តត្បូងឃ្មុំ រួមមាន អាល់កុល៤០កាន ស្មើនឹង១២០០លីត្រ ម៉ាសចំនួន ៨០០០ម៉ាស និងថវិកាចំនួន៤០លានរៀល ដើម្បីការពារ និងប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងខេត្តត្បូងឃ្មុំផងដែរ៕