Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូនដើមសណ្ដាន់ជាង១ម៉ឺនដើមត្រូវបានអាជ្ញាធរខេត្តត្បូងឃ្មុំ ដាំលើផ្ទៃដីតំបន់ព្រៃលិចទឹកប្រមាណ១០០ហិចតា ដើម្បីបង្កើតជម្រកមច្ឆារជាតិ និងជីវចម្រុះឡើងវិញ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរង ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ និងអាជ្ញាធរ ស្រុកក្រូចឆ្មារ ចុះធ្វើការពិនិត្យ តំបន់ព្រៃលិចទឹក និងទីតាំងដាំ កូនសណ្តាន់ ជាង១ម៉ឺន ដើមលើផ្ទៃដី ទំហំប្រមាណ ១០០ហិកតា ក្នុងចំណុចភូមិសាស្ត្រ ភូមិទួលកណ្តោល ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីស្តារនិង អភិរក្សតំបន់ដីសើម ឲ្យបានប្រសើរឡើងវិញ ជាប្រភពសម្រាប់ បង្កើតជម្រក មច្ឆារជាតិ និងជីវចម្រុះ ។

ព្រមទាំងបន្តចុះត្រួតពិនិត្យដំណើរការសាងសង់វត្តឥន្ទរិទ្ធី(ហៅវត្តបារាយ) និងការដ្ឋានសាងសង់ទំនប់បង្ហៀរទឹក ព្រែកតាកុច, ទ្វារទឹកទី៣, ប្រឡាយស្តុកទឹកព្រែកជីក និងបឹងកណ្តេរ ដែលជាប្រភពទឹក ផង និងផ្តល់ត្រីផងដែរ ពិសេសសម្រាប់ ប្រជាកសិករ ច្រើនជាង ៤០០០គ្រួសារ ប្រើប្រាស់ទឹក ក្នុងការធ្វើស្រែចំការ ដោយមានវិសាលភាព ស្រោចស្រពស្រែ ច្រើនជាង១ម៉ឺនហិចតា នៅជុំវិញតំបន់នោះ ដែលទីតាំងទាំងនេះ ស្ថិតនៅក្នុង ឃុំជំនីក ឃុំឈូក និងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ក្នុងសកម្មភាព ចុះដាំកូនសណ្ដាន់ និងសកម្មភាព បន្តបន្ទាប់ខាងលើនេះ ធ្វើឡើងពេញមួយ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ដោយមានការចូលរួម ពីសំណាក់ លោក ម៉ឹង សុខលាត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគររូបនីយកម្ម និងសំណង់, លោក សយ ទូច អភិបាល ស្រុកក្រូចឆ្មារ ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ។

ឯកឧត្តម ពាង ណារិទ្ធ បានលើកឡើងថា ថ្វីត្បិតតែ ដំណាក់កាលនេះ ប្រទេសយើង កំពុងតែប្រយុទ្ធប្រឆាំង នឹងការរីករាលដាល ជំងឺកូវីដ១៩មែន តែការងារអភិវឌ្ឍន៍ យើងនៅតែធ្វើ បន្តឥតឈប់ឈរ ជាក់ស្តែង នៅថ្ងៃនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំង មន្ត្រីក្រោមឱវាទ មានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត រួមទាំងរដ្ឋបាល ស្រុកក្រូចឆ្មារ បានចុះដាំកូនសណ្តាន់ ចំនួនប្រមាណ ១ម៉ឺន កូនក្នុងតំបន់នេះ ឲ្យបានប្រសើរឡើងវិញ ហើយយើងទាំងអស់ គ្នាត្រូវតែការពារ ឲ្យបានគង់វង្ស ទប់ស្កាត់ស្កាត់ កុំឲ្យមានជនខិលខូច ទៅកាប់បំផ្លាញ យកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ឲ្យបានដាច់ខាត បើមានរដ្ឋបាលខេត្ត នឹងចាត់ការទៅ ច្បាប់ជាធរមាន ។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលរង ខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវ ដល់គ្រប់មជ្ឍដ្ឋានទាំងអស់ ចូលរួមថែរក្សា ការពារព្រៃលិចទឹក ទប់ស្កាត់ការកាប់រានដុត ឈូសឆាយដី ព្រៃលិចទឹក ដើម្បីហ៊ុមព័ទ្ធ យកដី ធ្វើជាកសិកម្ម ដោយខុសច្បាប់ ដែលបង្កអោយ មានប៉ះពាល់កន្លែង ជម្រកត្រីពងកូន ព្រមទាំងជំរុញ ឲ្យពលរដ្ឋដាំដើមឈើ ឲ្យបានច្រើន ដើម្បីលើកកម្ពស់បរិស្ថាន និងសម្រាប់ជាគុណ ប្រយោជន៍ ដល់សង្គមជាតិ យើងទាំងអស់គ្នា ។

បើតាមលោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ បានអោយដឹងថា ការដាំកូនសណ្ដាន់នេះ លើផ្ទៃតំបន់ព្រៃលិចទឹកទាំងមូល គឺក្រោមការចង្អុលបង្ហាញ របស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងចក្ខុវិស័យបំរើបំរាស់ ផលប្រយោជន៍ សំរាប់ត្រីពង កូននៅរដូវវស្សា ជាងនេះទៀតយើងអាចបេះ ស្លឹកត្រួយឬផ្លែសណ្ដាន់នេះ ទៅធ្វើជាម្ជូរសំរាប់ ស្លរបានទៀតផង និងក្នុងទិសដៅ អភិរក្សព្រៃរនាម មិនអោយបាត់បង់ថែម ទៀតផងដែរ ។

លោក អភិបាលស្រុកក្រូចឆ្មារ បញ្ជាក់បន្ថែមថា តាមចក្ខុវិស័យ នឹងអភិវឌ្ឍន៍ ប្រែក្លាយពីតំបន់ព្រៃរនាម ជំរកត្រីពងកូន ដីសើមមួយនេះ អោយក្លាយទៅជាកន្លែង អភិរក្សបរិស្ថាន វិទ្យាសាស្ត្រ អេកូទេសចរណ៍ និងជាទីពិសោធន៍ ជីវ:ចំរុះ របស់ខេត្តត្បូងឃ្មុំ សំរាប់កូនខ្មែរជំនាន់ ក្រោយៗទៀត សិក្សាស្រាវជ្រាវ ធ្វើកម្មសិក្សាផងដែរ ៕