Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមរដ្ឋមន្រ្តី វង សូត បើកប្រជុំបូកសរុបលទ្ធផលស្ទាបស្ទង់មតិគ្រួសារក្រីក្រ ដើម្បីទទួលបានទិន្នន័យសុក្រឹតភាព អំពីគ្រួសារក្រីក្រ និងជនងាយរងគ្រោះនៅមូលដ្ឋាន

  • បោះពុម្ព

ឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានដឹកនាំ ក្រុមការងារ បើកកិច្ចប្រជុំបូក សរុបលទ្ធផល ស្ទាបស្ទង់ មតិគ្រួសារក្រីក្រ ដើម្បីទទួល បានទិន្នន័យ សុក្រឹតភាព អំពីគ្រួសារក្រីក្រ និង ជនងាយរងគ្រោះ នៅមូលដ្ឋាន នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។

ជាមួយគ្នានោះ ឯកឧត្តម រដ្ឋមន្រ្តី វង សូត បានលើកឡើងថា កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារតូច អាយុក្រោម ២ឆ្នាំ ត្រូវបានពន្លឿន ក្នុងការប្រើប្រាស់ ជាយន្តការ អនុវត្តជាលក្ខណៈ អន្តរស្ថាប័ន ដែលមានការ ចូលរួមពីក្រសួង ស្ថាប័នទាំងនៅ ថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក្នុងគោលបំណង លើកកម្ពស់ អាហារូបត្ថម្ភ របស់កុមារក្នុងគ្រួសារក្រីក្រ នៅតាមមូលដ្ឋាន ដើម្បីសំដៅជំរុញការលូតលាស់ ទាំងកាយសម្បទា និងបញ្ញាស្មារតី ពិសេសសុខភាព មាតានិងទារក ក្នុងគ្រួសារក្រីក្រ ក្នុងគ្រាដែលជំងឺ កូវីដ១៩ កំពុងរាតត្បាតជាសកល ។

ឯកឧត្តម រដ្ឋមន្រ្តី វង សូត បានលើកឡើងបែបនេះ ក្នុងឳកាសដែល ឯកឧត្តម អញ្ជើញជាអធិបតី ក្នុងបើកកិច្ចប្រជុំ បូកសរុបលទ្ធផល ស្ទាបស្ទង់ មតិគ្រួសារក្រីក្រ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងទិសដៅបន្ត នៅសាលប្រជុំសាលា ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញ ចូលរួមពី អភិបាលរងខេត្ត ប្រតិភូក្រសួង សង្គមកិច្ច ក្រុមការងារ ចុះជួយស្រុក មេឃុំ មេភូមិទាំង៨ឃុំ និងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី វង សូត ក៏បានបន្តថា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសប្បទា និងក្រសួងពាក់ព័ន្ធ បាននិងកំពុង ធ្វើការយ៉ាងសកម្ម ដើម្បីសិក្សា រកគ្រួសារក្រីក្រ ដែលងាយរងគ្រោះ ពិតប្រាកដ ដើម្បីផ្តល់នូវជំនួយ ដល់ពួកគាត់ ក្នុងការដោះស្រាយ ជីវភាពប្រចាំថ្ងៃ ។

កន្លងមកនេះ ឯកឧត្តម រដ្ឋមន្រ្តី វង សូត ក៏បានផ្ដួចផ្ដើម បង្កើតឲ្យមាន វគ្គបណ្ដុះបណ្ដាល ជនបង្គោល ក្នុងក្របខណ្ឌឃុំទាំង៨ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីធានាក្នុងការពង្រឹកអនុវត្តការងារចុះស្រុងស្ថិតិគ្រួសារក្រីក្រពិតប្រាកដ នៅតាមមូលដ្ឋាន រៀងៗខ្លួនឲ្យបានលឿន នឹងមានប្រសិទ្ធភាព ដោយស្រប តាមនិតិវិធី របស់ក្រសួងជំនាញ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ។

ជាមួយគ្នានោះ ឯកឧត្តម រដ្ឋមន្រ្តី វង សូត ក៏ថ្លែងនូវ ការកោតសរសើរ ចំពោះជនបង្គោល ក្នុងក្របខណ្ឌឃុំទាំង៨ ក្នុងស្រុកញាក្រែក និងឃុំជាច ស្រុកកំចាយមារ ដែលបានចុះ អនុវត្តការងារ ស្រង់ស្ថិតិគ្រួសារក្រីក្រ តាមខ្នងផ្ទះ បានឆាប់រហ័ស និងមានប្រសិទ្ធភាព នឹងបានជម្រុញ ដល់អាជ្ញាធរ ភូមិ /ឃុំ ទាំងអស់ត្រូវ បន្តយកចិត្តទុកដាក់ ថែមទៀត ចំពោះសុខទុក្ខ និងតម្រូវការរបស់ គ្រួសារក្រីក្រ ពិសេសត្រូវចុះដល់ខ្នងផ្ទះ និងសិក្សាថា តើគ្រួសារណាខ្លះ ដែលមានជីវភាពក្រីក្រ ហើយត្រូវបែងចែង ប្រភេទគ្រួសារក្រីក្រ និងងាយរងគ្រោះ ពិតប្រាកដ អោយបានច្បាស់លាស់ ដើម្បីក្រុមការងារ ជួយពួកគាត់បានទាន់វេលា និងចំគោលដៅផងដែរ ។

បើតាមរបាការណ៍របស់ លោក លី សុភាលីន អភិបាល ស្រុកពញាក្រែក បានឲ្យដឹងថា ដោយអនុវត្ត តាមប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាក្រែក នាថ្ងៃទី២៤ ខែមេសាឆ្នាំ២០២០ ក្នុងវេទិកាសាធារណៈ ស្ដីពីវឌ្ឍនភាព និងយន្តការ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ និងការងារអន្តរាគមន៍ ជំនួយសង្គម រដ្ឋបាលស្រុកពញាក្រែក បានរៀបចំក្រុមការងារ រដ្ឋបាលស្រុកចំនួន ២៤ក្រុម ដោយមានគ្រប់ សមាសភាពពាក់ព័ន្ធ សរុបចំនួន ១៣២នាក់ រួមជាមួយអាជ្ញាធរ ភូមិ ចុះត្រួតពិនិត្យ និងវាយតម្លៃ អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ តាមការស្នើសុំ ព្រមទាំងស្ទាបស្ទង់ នៃមតិយោបល់ របស់ប្រជាពលរដ្ឋ នៅតាមបណ្ដាភូមិ ក្នុងមូលដ្ឋានស្រុក ក្នុងគោលបំណង ទទួលបាន ទិន្នន័យមួយ ច្បាស់លាស់ សុក្រឹតភាព អំពីគ្រួសារ បងប្អូនក្រីក្រលំបាក និងជនងាយរងគ្រោះ យ៉ាងពិតប្រាកដ ។

  គួរបញ្ជាក់ថា ជាលទ្ធផលនៃ ការចុះធ្វើបច្ចុប្បន្នភាព គ្រួសារក្រីក្រ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ក្នុងស្រុកពញាក្រែក មានគ្រួសារក្រីក្រ សរុបចំនួន ៦.៣៥៣ គ្រួសារ ស្មើនឹង១៦.៩៨% នៃគ្រួសារសរុប ៣៧.៤២០ គ្រួសារ ក្នុងលោកគ្រួសារក្រ១ ចំនួន ២.១៥៧គ្រួសារ គ្រួសារក្រ២ ចំនួន ៤.១៩៦គ្រួសារ (អ្នកស្នើសុំថ្មី ៩៧៧គ្រួសារ) ស្ត្រីមានផ្ទៃពោះ ១៨៤នាក់ កុមារអាយុក្រោម២ឆ្នាំ ចំនួន៧៤២នាក់ និងក្រុមងាយរងគ្រោះ សរុបចំនួន ៤.៨៨៤នាក់ រីឯឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង មានគ្រួសារក្រីក្រ សរុបចំនួន៥៨៨នាក់ ក្នុងនោះ គ្រួសារក្រ១ ចំនួន៣១៧គ្រួសារ គ្រួសារក្រ២ មានចំនួន ២៧១គ្រួសារ និងស្នើសុំថ្មីចំនួន ៧៣ គ្រួសារផងដែរ៕