Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ប្រាជ្ញ ចន្ទ ដឹកនាំគណៈប្រតិភូ ខេត្តត្បូងឃ្មុំ ទៅទស្សនៈកិច្ច ខេត្តតៃនិញ​ ក្នុងឱកាសបុណ្យឯករាជ្យជាតិ ប្រទេសរៀតណាម

  • បោះពុម្ព

ត្បូងឃ្មុំ-តៃនិញ៖ ដើម្បីកិច្ចសហប្រតិបត្តិការ និងរឹតចំណង សាមគ្គីភាពមិត្តភាព ឲ្យបានកាន់តែ ល្អប្រសើរឡើង រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ក៏ដូចជា ការចូលរួមអបអរសាទ ក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី ៦៩ ទិវាបុណ្យជាតិ នៃសាធារណរដ្ឋ សង្គមនិយម វៀតណាម។

នៅថ្ងៃទី0១ ខែកញ្ញា ឆ្នាំ២០១៤ គណៈប្រតិភូខេត្តត្បូងឃ្មុំ ចាត់ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ឱម សារី អមដំណើរដោយ ឯកឧត្តម អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត អភិបាល ស្រុកពញាក្រែក នាយក នាយករង រដ្ឋបាលសាលាខេត្ត ប្រធានក្រុមហ៊ុន កុយ សុខងួន និង ប្រធានការិយាល័យ ទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួម ជួបសំណេះសំណាល ជាមួយឯកឧត្តម ហ៊ីញ វ៉ាន់គ័ង អនុប្រធាន គណៈកម្មាធិការ ប្រជាជនខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ ប្រធានគណៈកម្មាធិការ ប្រជាជនខេត្តតៃនិញ និងមន្ត្រីរាជការ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ជាច្រើនរូបទៀត។

នៅក្នុងពិធីសំណេះណាលនេះដែរ គណៈអធិបតីទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះការរិតបន្តឹង ទំនាក់ទំនង មិត្តភាព សាមគ្គីភាព វប្បធម៌ដ៍ល្អផូរផង់ នៃការស្រលាញ់ រាប់អានគ្នា ជាបងប្អូន ត្រូវបានបន្តរឹតបន្តឹង ឲ្យបានកាន់តែស្អិតរមួត មានភាពរឹងមាំ ស៊ីជម្រៅ និងទូលំ ទូលាយ ទាំងផ្នែកនយោបាយការទូត ផ្នែកមនោសញ្ចេតនា ក៏ដូចជា កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដែលបាន នឹងកំពុង យកចិត្តទុកដាក់ ពង្រឹង និងពង្រីក ព្រមទាំងបាន ផ្សារភា្ជប់នូវ ទំនាក់ទំនង សម្ព័ន្ធមេត្រីភាព រវាងខេត្ត-ក្រុង នៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ជាពិសេស ខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ខេត្តតៃនិញ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ឲ្យមានភាពកាន់ តែស្និតស្នាលស្ថិតស្ថេរ ចីរកាល ជាអមតៈ។

គណៈអធិបតីទាំងពីរ បានបញ្ជាក់ផងដែរ អំពីចំណងសាមគ្គីភាព នៃប្រទេសទាំងពីរ ដែលជាទឹកដី ជាប់ព្រុំដែន ដើម្បីផ្ដល់ព័ត៌មាន ស្ដីពីសន្តិសុខ ទៅវិញទៅមក សំដៅធ្វើឲ្យ ប្រជាពលរដ្ឋ រស់នៅជាប់ព្រុំដែន ធានាបាននូវ សុខសន្តិភាព និងសុភមង្គល។ ជាមួយគ្នានេះដែរ  គណៈអធិបតី ក៏បានលើកឡើងផងដែរថា ដើម្បីសេចក្ដីសុខ ដល់ប្រជារាស្រ្ត ក៏ដូចជារដ្ឋាភិបាល នៃប្រទេសទាំងពីរ ត្រូវតែបន្តចំណង សាមគ្គីភាព ឲ្យកាន់តែប្រសើរឡើង ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានសម្ដែង នៃការចូលរួមអមអរសាទ ជាមួយ បក្សរដ្ឋ និងប្រជាជន នៃសាធារណរដ្ឋ សង្គមនិយមវៀត ដែលបាន នឹងកំពុងប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី ៦៩ ថ្ងៃបុណ្យជាតិ នៃទិវាជ័យជំនះ ក្នុងការដណ្ដើមមកវិញនូវ ឯករាជ្យ ពេញលេញ ពីអាណានិគមនិយម បារាំង ព្រមទាំងបាននាំ វិញមកនូវ សុខសន្តិភាព សេរីភាព សុខដុមរុមនីយកម្ម ភាពសម្បូរណ៍សប្បាយ និងការរីក ចម្រើនថ្កុំថ្កើន ស្រស់បំព្រង ជាបន្តបន្ទាប់ ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់ បក្ស និងរដ្ឋ ក្រោមបាវចនា ឯករាជ្យ សេរីភាព សុភមង្គល៕