បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យមើល ទិដ្ឋភាពច្រាំងបាក់ ដោយសារគ្រោះទឹកជំនន់ ស្ថិតក្នុងឃុំជីរោទិ៍១ ស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីរួមដំណើរ បានចុះពិនិត្យមើល ទិដ្ឋភាពច្រាំងបាក់ ដោយសារ គ្រោះធម្មជាតិ ទឹកជំនន់ ដែលធ្វើអោយខូចខាត ផ្ទះ ដំណាំ ស្រែចំការ របស់ប្រជាពលរដ្ឋ និងបណ្តាយអោយ ផ្លូវនៅតាមខ្សែបណ្តោយទន្លេ រងការបាក់ស្រុត លំបាកក្នុងការធ្វើដំណើរ។

ទីតាំងនៃ ការចុះពិនិត្យនេះ គឺស្ថិតក្នុង ឃុំជីរោទិ៍១ ស្រុកត្បូងឃ្មុំ ហើយ ច្រាំងបាក់នេះ មានលក្ខណ:ធំ ជាហេតុបង្កនូវ ការលំបាក ក្នុងការទប់ស្កាត់។ ដោយមើលឃើញពី ភាពលំបាកនេះ អាជ្ញាធរ មានតែសំរួលផ្លូវវាង សំរាប់ធ្វើចរាចរណ៍តែប៉ុណ្ណោះ។