Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ ចុះបញ្ជីដីធ្លី ក្នុងទឹកដីក្រុងសួង

  • បោះពុម្ព

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញ ជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យការងារ ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ចំនួន០១ភូមិ ស្ថិតក្នុងក្រុងសួង។

ពិធីនេះ ប្រារព្ធធ្វើឡើង នៅក្នុងបរិវេណ សាលារៀនភាសាចិន សេង ម៉េង ក្រុងសួង និងមានការអញ្ជើញ ជាគណៈអធិបតី ដោយរួមមាន ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកអភិបាល ក្រុងសួង ព្រមទាំង លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត។

តាមរបាយការណ៍របស់ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត បានអោយដឹងថា ជាលើកទី១ហើយ ដែលប្រជាពលរដ្ឋ នៅក្រុងសួង ៨៤៥គ្រួសារ ត្រូវបានរាជរដ្ឋាភិបាល រៀបចំចុះបញ្ជីដីធ្លី មានលក្ខណ:ជាប្រព័ន្ធ ដែលនេះ គឺជាការយកចិត្តទុកដាក់ យ៉ាងខ្លាំង ពីសំណាក់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងពីសំណាក់អាជ្ញាធរខេត្ត ដែលដឹកនាំដោយ ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីជៀសវាង ការឈ្លោះគ្នា ដោយសារដី ចុងក្រោយដាក់កំហុស លើរដ្ឋាភិបាលទៅវិញ។