Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមបច្ចេកទេសវេបសាយមន្ទីរព័ត៍មានខេត្តត្បូងឃ្មុំ ទទួលបានចំណេះ និងបទពិសោធន៍ថ្មីបន្ថែម ជួយជំរុញលើការងារផ្សព្វផ្សាយព័ត៍មានដល់គ្រប់ស្រទាប់មហាជន

  • បោះពុម្ព

ដើម្បីពង្រឹងគុណភាពការងារវេបសាយអោយកាន់តែរលូន និងជំរុញអោយកាន់តែល្អប្រសើរទ្វេឡើង ពិសេសបន្ថែមចំណេះដឹងដល់មន្ត្រីជំនាញ

បច្ចេកទេសវេបសាយ នៃមន្ទីរព័ត៍មានខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោក ស ស៊ីសុភត្រា ប្រធានការិយាល័យព័ត៌មាននិងសោតទស្សន៍ និងជាប្រធានបច្ចេកទេសវេបសាយ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានធ្វើបទបង្ហាញនូវបច្ចេកទេស និងតិចនិកថ្មីបន្ថែមទៀត ដល់លោក លោកស្រី ជាមន្រ្តី បច្ចេកទេសវេបសាយរបស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ។

លោក ស ស៊ីសុភត្រា បានធ្វើបទបង្ហាញចែករំលែកនូវបទពិសោធន៍ បច្ចេកទេស តិចនិចថ្មីៗ និងវិធីសាស្រ្ត ក្នុងការគ្រប់គ្រង ការបង្កើតផុស លើវេបសាយ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំអោយបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ស្របតាមពាក្យស្លោករបស់ក្រសួងព័ត៍មាន «ថ្មី ប្លែក លឿន ទុកចិត្តបាន នៅទីណាពេលណាក៏បាន»។ លោកក៍បានថ្លែងនូវការកោតសរសើរនូវកិច្ចការនាពេលកន្លងមក ដែលមន្ត្រីបច្ចេកទេសវេបសាយ ខិតខំសម្រេចបាន ក៍ដូចជាជំរុញអោយខិតខំបន្ថែមកាន់តែល្អបន្ថែមទៀត។

ស្របតាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ដំណាក់កាលទី៤នេះ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ក្រោមដឹកនាំ របស់ ឯកឧត្តម ស ស៉ីណា ទីប្រឹក្សាក្រសួងព័ត៍មាន និងជាប្រធានមន្ទីរ រួមទាំងលោកអនុប្រធានមន្ទីរទាំងពីររូប ដែលជាក្បាលម៉ាសុីន បានដឹកនាំរុញច្រានអោយមន្ទីរព័ត៍មានខេត្ត ធ្វើការផ្សព្វផ្សាយព័ត៍មានបានយ៉ាងទូលំទូលាយដល់គ្រប់ស្រទាប់មហាជន ទស្សនិកជន តាមរយៈប្រព័ន្ធផ្សព្វផ្សាយ នូវគេហទំព័រមន្ទីរ គឺមន្ត្រីជំនាញទាំងអស់អនុវត្តបានយ៉ាងល្អនាពេលកន្លងមក និងជំរុញលើការអនុវត្ត ការងារវេបសាយ វិទ្យុ និងទូរទស្សន៍ខេត្តត្បូងឃ្មុំអោយបានកាន់តែល្អបន្ថែមទៀត ។

សូមជម្រាបដែរថា ការធ្វើបទបង្ហាញនេះ មានការបង្ហាញបកស្រាយ ដោយមន្ត្រីជំនាញលើកជាសំនួរ ចម្លើយ ក្នុងទម្រង់នៃការបញ្ចូលវេបសាយ ការគ្រប់គ្រង និងដោះស្រាយបញ្ហានានារបស់វេបសាយមន្ទីរ ដើម្បីជាទុនចំណេះដឹងបន្ថែម សម្រាប់មន្ត្រីជំនាញ អនុវត្តការងារទទួលបានប្រសិទ្ធភាពខ្ពស់ និងព័ត៍មានកាន់តែសំបូរបែប សម្រាប់ទាក់ទាញដល់អ្នកអានគ្រប់ស្រទាប់មហាជនទាំងក្នុងខេត្ត ក្នុងនិងក្រៅប្រទេស តាមរយៈប្រព័ន្ធបច្ចេកវិទ្យាអនឡាញ សម័យទំនើបកម្មព័ត៍មាន នាពេលបច្ចុប្បន្ននេះ៕