Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ ចុះសំណេះសំណាល នាំយកស្បៀងអាហារ ម៉ាស់ អាកុល និងថវិការ សាខាកាកបាទក្រហមខេត្ត ចែកជូនពលរដ្ឋក្រីក្រ៥០គ្រួសារ ផ្តល់ជូនអនុសាខាកាកបាទក្រហមស្រុកតំបែរ និងពលករកំពុងធ្វើចតាលីស័ក

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធាន គណៈកម្មាធិការ សាខាកាក បាទក្រហមខេត្ត និងជាអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងសហការី អញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយ របស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូនជនងាយរងគ្រោះ មានជីវភាពក្រីក្រលំបាក ចាស់ជរា និងជនពិការ ចំនួន៥០គ្រួសារ ក្នុងស្រុកតំបែរ ក្នុងនោះ៣០គ្រួសារនៅឃុំត្រពាំងព្រីង ២០គ្រួសារនៅឃុំសេដារ ដោយធ្វើឡើងនៅបរិវេណវត្តជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើ ដោយក្តីនឹករលឹកពីមុខថ្នាក់ដឹកនាំ ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំង ៥០គ្រួសារ ដែលជានិច្ចជា កាលសម្ដេចទាំងទ្វេរ តែងតែមានការនឹករឭកបារម្ភ អំពីជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ខ្មែរគ្រប់រូប ។

ឯកឧត្តមបណ្ឌិត ក៍បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាព ប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនាម័យ ជាប់ជានិច្ច មិនត្រូវជួបជុំឬប្រមូលផ្តុំគ្នា ក្នុងអំឡុងពេលនេះ នោះទេ មិនត្រូវចេញទៅ ក្រៅបើមិនមាន ការចាំបាច់ខ្លាំង បន្តនៅផ្ទះរៀងៗខ្លួន ដោយអនុវត្តតាម វិធានការកាពារ របស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាលកម្ពុជា និងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាល ដាលចម្លង បន្តនៃជំងឺកូវីត-១៩ ព្រោះថាជម្ងឺនេះ វាអាចឆ្លងយ៉ាងលឿនបំផុត ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត និងអាចអោយយើងស្លាប់បាន ។

សូមបញ្ជាក់ដែរថា អំណោយដែលត្រូវ បានចែកជូនជនងាយ រងគ្រោះទាំង ៥០គ្រួសារនោះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប្រេងឆា ម៉ាស់ អាកុល និងថវិការចំនួន២ម៉ឺនរៀល។ បន្ទាប់មក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង រួមទាំងសហការី បានបន្តនាំយកស្បៀង អាហារមួយចំនួនធំ ព្រមទាំងម៉ាស់ អាកុល និងថវិការ ទៅផ្តល់ជូនអនុសាខា កាកបាទក្រហមស្រុកតំបែរ នៅសាលាស្រុកតំបែរ ដើម្បីចែកបន្តជូនពលរដ្ ឋដែលត្រូវការជាចាំបាច់ដល់ខ្នងផ្ទះ ។ បន្ទាប់មកទៀត បានបន្តដំណើរ ចុះទៅត្រួតពិនិត្យទីតាំង ចតាលីស័ក ដោយសំណេះសំណាល និងផ្តល់ជូនគ្រឿង ឧបភោគបរិភោគ ម៉ាស់ អាកុល និងថវិការ ដល់ពលករដែលទើបមក ពីប្រទេសថៃចំនួន ១១នាក់ កំពុងដាក់ខ្លួនឲ្យនៅដាច់ ដោយឡែករយៈ ១៤ថ្ងៃ នៅចំនួន២ទីតាំង គឺនៅសាលាបឋមសិក្សាតំបែរ ក្នុងឃុំតំបែរ និងនៅវិទ្យាល័យហ៊ុនសែនចារថ្មី ក្នុងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ៕