Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារ នៃការវិនិឆ្ឆ័យ ការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ

  • បោះពុម្ព

ត្បូងឃ្មុំ៖ បញ្ហាទំនាស់ដីធ្លី ជាបញ្ហាមួយ ដែលជាកង្វល់ របស់អាជ្ញាធរ ត្រូវដោះស្រាយ ហើយដើម្បីឲ្យផុតនូវ ដំណោះស្រាយនេះ រាជរដ្ឋាភិបាល  បានរៀបចំ ក្រុមកាងារសុរិយាដី ដើម្បីធ្វើការវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជាសាធារណៈ មានលក្ខណៈជាប្រព័ន្ធ ។

ហើយនៅ ថ្ងៃនេះដែរ នៅក្នុង បរិវេណវត្ត ចន្ទសុវណ្ណ គិរីមុនីរាម ហៅវត្តជាំខ្យង ស្ថិតនៅ ភូមិជាំខ្យង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ មានរៀបចំ ប្រកាសតំបន់ វិនិច្ច័យ លើក្បាលដី ដែលមាន ចំនួនសរុប ១៦០៨ក្បាលដី ស្ថិតនៅក្នុង ភូមិចំនួន២ភូមិ ក្នុងភូមិជាំខ្យង និងភូមិសង្កែចាស់។

តាមរបាយការណ៍ របស់លោក ហ៊ីង វិចិត្រ ប្រធានគ្រប់គ្រង ការងារតំបន់ វិនិច្ឆ័យ បានគូសបញ្ជាក់ថា ៖ ផ្ទៃដីលំនៅដ្ឋាន ជាប្រភេទដី សាងសង់ និងដីកសិកម្ម មានចំនួន ១៦០៨ក្បាលដី ។ ចំនួនដីដែល មានប័ណ្ណ កម្មសិទ្ធចាស់នេះ ក្រោយពីបាន ចេញប័ណ្ណ កម្មសិទ្ធថ្មី រួចហើយ គឺត្រូវបានទុកជា អាសារបង់។

ហើយនៅថ្ងៃនេះ បន្ទាប់ពីការ ប្រកាសតំបន់ វិនិច្ឆ័យ រួចក្រុមកាងារ និងធ្វើការ វាសវែង ភូមិភូមិជាំខ្យង និងភូមិសង្កែចាស់ មុនគេដែល មានផ្ទៃដី សរុបចំនួន ១៦០៨ក្បលដី ហើយដែល មានប្រជាពលរដ្ឋ ជាអ្នកកាន់កាប់ ។

នៅក្នុងឱកាសនេះដែរ លោក ធួន ជេដ្ឋា នាយកចាត់ការ កម្មវិធី អនុវិស័យ រដ្ឋបាលដីធ្លី និងលោក ចេង ប៊ុនណា អភិបាល នៃគណៈអភិបាល ស្រុកមេមត់ ក៏បានរំលឹកដល់ ប្រជាពលរដ្ឋ ដែលជាម្ចាស់ ក្បាលដីទាំងអស់ ត្រុវអញ្ជើញ ចូលរួម សហការណ៍ ជាមួយមន្ត្រីជំនាញ សុរិយោដី ដើម្បីធ្វើការ វាស់វែង មានលក្ខណៈ ងាយស្រួល និងឆាប់រហ័ស។

ម្យ៉ាងវិញទៀត ម្ចាស់ក្បាលដី ទាំងអស់ នៅពេលចុះបញ្ជីរ ដីធ្លី ត្រូវមកទាំង ប្ដី ប្រពន្ធ និងនាំយកមក ជាមួយ នូវឯកសារ ផ្ទាល់ខ្លួន ក្នុងនោះ រួមមាន អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រ អពារហ៍ពិពារហ៍ និងសៀវភៅ គ្រួសារផងដែរ។

ឯកសារនេះ ហើយដែលបញ្ជាក់ ពីភាពត្រឹមត្រូវ របស់ម្ចាស់ក្បាល ដីគ្រប់ៗគ្នា។ ទន្ទឹមនិងនេះដែរ ចំពោះអានាព្យាបាល ឬឪពុកម្ដាយ ដែលមាន បំណងចែកដី ឲ្យកូន ចៅ អាចរៀបចំ ធ្វើការបែងចែក នៅពេលនេះបាន។

ជាមួយគ្នានេះដែរ រាល់ការ វាស់វែង សូមបង ប្អូនម្ចាស់ ក្បាលដី ត្រូវចេះយោកយល់ គ្នាទោះបី មានការខុសត្រូវ ចំពោះព្រុំដី បន្តិចបន្តូច ក៏ដោយត្រូវ តែសម្រប់ សម្រួល គ្នាដើម្បីបានប្លង់ សុរិយាដីទាំងអស់គ្នា៕