Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការិយាល័យ ផលិតកម្ម និងបសុព្យាបាល ខេត្តត្បូងឃ្មុំ បានចុះជួយបាញ់ថ្នាំ រំងាប់មេរោគ ជួនប្រជាពលរដ្ឋ ចំនួន៤ភូមិ

  • បោះពុម្ព

ត្បុូងឃ្មុំ៖ ដើម្បីឆ្លើយតប ទៅនិងតំរូវការ និងការយកចិត្តទុក្ខដាក់ ពីសំណាក់ រាជរដ្ឋាភិបាល ទៅដល់ ប្រជាពលរដ្ឋ និងក្រោមគម្រោង សំរួលពាណិជ្ជកម្ម ការធ្វើឲ្យប្រសើរ ផ្នែកអនាម័យ និងភូតគាម អនាម័យ នៃមហាអនុតំបន់ទន្លេមេគង្គ។

កាលពីថ្ងៃទី០៤ និង០៥ ខែ កញ្ញា ឆ្នាំ២០១៤ បានចុះធ្វើការបាញ់ ថ្នំាបង្ការ និងទប់សង្កាត់ ជម្ងឺនានា ចំនួន៤ភូមិ មានភូមិអន្លង់ជ្រៃ ឃុំកក់ ភូមិខ្សាក ឃុំពពេល ភូមិល្អក់ ឃុំក្រែក និងភូមិវាលម្លូរ ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងការចុះអនុវត្ត ផ្ទាល់នេះ ដឹកនាំដោយ លោក ពេជ្រ ប៉េដា អនុប្រធាន ការិយាល័យ បសុព្យាបាល នៃនាយកដ្ឋាន ផលិតកម្ម និងបសុប្យាបាល លោក រី ដាវិន ប្រធាន ការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្ត និងលោក តាន់ ផាន់ណារ៉ា ជាប្រធាន សម្របសម្រួល ផ្នែកសុខភាព សត្វ នៃគម្រោងសម្រួល ពាណិជ្ជកម្ម ដោយមានកា អញ្ជើញចូលរួមពី ភ្នាក់ងារសុខភាពសត្វភូមិ សមាជិកក្រុម ប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

លោក ពេជ្រ ប៉េដា និងលោក រី ដាវិន បានបញ្ជាក់ អោយដឹងថា៖ ខណ:ពេលជម្ងឺ កំពុងតែ គំរាមកំហែង មកលើ លំនៅឋាន និងសត្វគោ ក្របី របស់ប្រជាជន ចំនួន៤ភូមិ ក្នុងនាមជា ប្រធាន ការិយាល័យ ផលិតកម្ម បសុព្យាបាល ខេត្តត្បូងឃ្មុំ បានដឹកនាំ ក្រុមភ្នាក់ងារ សត្វភូមិ ចុះធ្វើការអន្តរាគមន៍ បាញ់ថ្នាំ ការពារ ជម្ងឺឆ្លង ទៅដល់សត្វចិញ្ជឹម របស់ប្រជាពលរដ្ឋ ដែលកំពុង តែមានជម្ងឺ ដើម្បីចៀសវាង ពីការឆ្លងជម្ងឺ ផ្សេងៗ ដល់សត្វ ពាហនៈ ដល់ទៃទៀត ។

លោក បន្ដទៀតថា៖ បើតាម របាយការណ៍ លោកមេឃុំ បានឲ្យដឹងថា ក្រុមភ្នាក់ងារ សុខភាព សត្វភូមិ បានធ្វើការ ចុះបាញ់ថ្នាំ កាពារជម្ងឺផ្សេងៗ មានចំនួន ៤ភូមិ គឺភូមិ អន្លង់ជ្រៃ ចំនួន១៥៨គ្រួសារ ភូមិខ្សាក ចំនួន៩១គ្រួសារ ភូមិល្អក់ ចំនួន ៧២គ្រួសារ និង ភូមិវាលម្លូរ ចំនួន៧២គ្រួសារ គ្រួសារចិញ្ជឹម សត្វសរុប ចំនួន ៣៩៣គ្រួសារ ដែលត្រូវ ទទួលការ បាញ់ថ្នាំ កាពារ ជម្ងឺឆ្លង ផ្សេងៗផងដែរ។ដើម្បីកាពារ ជម្ងឺផ្សេងៗ ក្នុងភូមិ ក្រុមការងារ បានប្រគល់ជូន ដល់ភ្នាក់ងារ សុខភាព សត្វភូមិ រួមមានថ្នាំ បង្ការជំម្ងឺឆ្លង សម្ភារ មួយចំនួន ទៀតផង ។

ឱកាលនោះផងដែរ លោក ពេជ្រ ប៉េដា និងលោក រី ដាវិន បានផ្ដាំផ្ញើរ ដល់ប្រជាពលរដ្ឋ និកងភ្នាក់ងារ សុខភាព សត្វភូមិ ត្រូវយក ចិត្តទុកដាក់ ទៅលើការផ្ទុះ ជម្ងឺសង្កាត់ នានា នៅក្នុងភូមិ ត្រូវតែ រាយការណ៍ ជួនមន្ត្រីការិយាល័យ ផលិតកម្ម បសុព្យាបាល ដែលពាក់ព័ន្ធ ជាបន្ទាន់ ដើម្បីរកមធ្យោបាយ កាពារ និងទប់ស្កាត់ មិនឲ្យមានកា រីករាលដាល ទៅដល់សត្វ ក្នុងភូមិផ្សេងៗ និងបានទាន់ ពេលវេលា៕