Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួងព័ត៍មាន ផ្តល់អំណោយជូនពលរដ្ឋ០៨គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ពលរដ្ឋ០៨គ្រួសាររងគ្រោះ ដោយខ្យល់កន្ត្រាក់ បានបោកបក់បណ្តាល អោយខូចខាត ផ្ទះចំនួន ០៨ខ្នង ស្ថិតនៅក្នុង ភូមិសុខសាន្ត ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានទទួល អំណោយពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន ដើម្បីឆ្លើយតបភ្លាមៗ នូវទុក្ខលំបាក និងជួយសម្រួល កម្រិតជីវភាព ។

តំណាងឯកឧត្តម ខៀវ កាញារីទ្ធ ដែលចុះសួរសុខទុក្ខ និងនាំយកអំណោយទៅ ចែកជូនដោយផ្ទាល់ដល់លំនៅដ្ឋាន ពលរដ្ឋរងគ្រោះទាំង ០៨គ្រួសារនេះ ដឹកនាំដោយ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និង ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួង រួមទាំងប្រតិភូ ក្រសួងរួមមាន ឯកឧត្តម កៅ អុីមរ៉ន អនុរដ្ឋ លេខាធិការ ឯកឧត្តម អ៊ុន សម័យ ទីប្រឹក្សាក្រសួង និងជាប្រធាន នាយកដ្ឋាន រដ្ឋបាលទូទៅ លោក ច័ន្ទ វិវឌ្ឍន៍ ប្រធាននាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស ស៊ីណា ទីប្រឹក្សាក្រសួង និងជាប្រធាន មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ព្រមទាំងក្រុមការងារ នៃអគ្គនាយក ដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអាជ្ញាធរ មូលដ្ឋាន ។

ក្នុងឳកាស សំណេះសំណាល ឯកឧត្តម លី វ៉ាន់ហុង បានសម្តែងនូវ ការសោកស្តាយ ក៏ដូចជាពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង លោកជំទាវ ជូនចំពោះបងប្អូន ដែលរងគ្រោះទាំងអស់ ដោយក្តីអាណិត អាសូរបំផុត ។

ជាមូយគ្នានោះដែរ ឯកឧត្តម លី វ៉ាន់ហុង ក៏បានផ្តាំផ្ញើ បន្ថែមទៀត ដល់បងប្អូនពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតចំពោះ ការបម្រែបម្រួល អាកាសធាតុ ត្រូវថែរក្សា សុខភាពខ្លួន មើលថែកូនៗតូចៗ ឲ្យបានល្អ ពិសេសរក្សាអនាម័យ ជាប់ជានិច្ច រក្សាគម្លាតពីគ្នា ដើម្បីរួមគ្នា បង្ការទប់ស្កាត់ ជំងឺកូវីដ១៩ ។

ចំពោះអំណោយនាំយក ទៅចែកជូបពលរដ្ឋ រងគ្រោះទាំង ០៨គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានជា គ្រឿងឧបភោគ បរិភោគ រួមមានអង្ករ៥០គីឡូក្រាម , ត្រីខ១យួរ , ទឹកត្រី១យួរ , មី១កេស និងថវិការចំនួន ៥០ម៉ឺនរៀល សម្រាប់០៥គ្រួសារ ផ្ទះរងការខូចខាតធ្ងន់ធ្ងរ និងថវិកា ២៥ម៉ឺនរៀល សម្រាប់០៣គ្រួសារ ផ្ទះរងការខូចខាតតិចតួច ក៍ដូចជាផ្តល់ថវិកា ជូនយុវជន ស.ស.យ.ក និងCMYA ចំនួន៦០មុឺនរៀល ផងដែរ ៕