Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋ០៨គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកមេមត់ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ដើម្បីឆ្លើយតបភ្លាមៗនូវទុក្ខលំបាក និងជួយសម្រួលកម្រិតជីវភាពពលរដ្ឋរងគ្រោះ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោក រស់ សុខន នាយកប្រតិបត្តិ សាខាកាកបាទក្រហមខេត្ត និង លោក ស្រេង លី

អភិបាលស្រុកមេមត់ ព្រមទាំងក្រុមការងារ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំយកអំណោយសាខាកាកបាទក្រហមខេត្ត ចែកជូនពលរដ្ឋរងគ្រោះ០៨គ្រួសារ ដោយផ្ទះត្រូវខ្យល់កន្ត្រាក់បោកបក់ខូចខាត៨ខ្នង ក្នុងភូមិសុខសាន្ត ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងឳកាសសំណេះសំណាល លោក រស់ សុខន សម្តែងនូវការសោកស្តាយ ក៏ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធាន សាខាកាកបាទក្រហមខេត្ត ជូនចំពោះបងប្អូន ដែលរងគ្រោះទាំងអស់ និងពលរដ្ឋក្រីក្រលំបាក ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពោល "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា គឺនៅក្បែរបងប្អូនជានិច្ច ពិសេសពេលមានគ្រោះធម្មជាតិកើតឡើង ដោយមិនរើសអើងពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឫនិន្នាការនយោបាយអ្វីនោះឡើយ"។

ជាមូយគ្នានោះដែរ លោក ស្រេង លី ក៏បានផ្តាំផ្ញើរ បន្ថែមទៀតដល់បងប្អូនពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតចំពោះ ការបម្រែបម្រួលអាកាសធាតុ ត្រូវថែរក្សាសុខភាពខ្លួន មើលថែកូនៗតូចៗឲ្យបានល្អ ពិសេសរក្សាអនាម័យជាប់ជានិច្ច រក្សាគម្លាតពីគ្នា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ជំងឺកូវីដ១៩។

ចំពោះអំណោយនាំយកទៅចែកជូបពលរដ្ឋរងគ្រោះទាំង៨គ្រួសារ មានជាគ្រឿងឧបភោគ បរិភោគ អង្ករ២៥គីឡូក្រាម,ត្រីខ១យួរ,ទឹកត្រី១យួរ,ទឹកស៊ីអុីវ១យួរ ,មី ១កេះ, ទឹកអាកុល១ដប,ម៉ាស១០និងថវិកាចំនួន២០ម៉ឺនរៀល សម្រាប់៤គ្រួសារផ្ទះរងការខូចខាតធ្ងន់ធ្ងរ, ថវិកា១០ម៉ឺនរៀល សម្រាប់០១គ្រួសារផ្ទះរងខួចខាតមធ្យម និងថវិការ០៥ម៉ឺនរៀលសម្រាប់០៣គ្រួសារផ្ទះរងការខូចខាតតិចតួច៕