Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សាការងារគ្រប់គ្រងតំបន់អភិរក្សព្រៃលិចទឹក និងព្រៃឫស្សីមាត់ឃ្មង់ ស្រុកត្បូងឃ្មុំ និងការគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាង នៅស្រុកពញាក្រែក

  • បោះពុម្ព

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម ចេង ប៊ុណ្ណារ៉ា អភិបាលរង នៃគណៈអភិបាល ខេត្តត្បុងឃ្មុំ បើកកិច្ចប្រជុំពិភាក្សា ការងារគ្រប់គ្រង តំបន់អភិរក្ស ព្រៃលិចទឹក និងព្រៃឫស្សី មាត់ឃ្មង់ ស្រុកត្បូងឃ្មុំ និងការគ្រប់គ្រង តំបន់ប្រើប្រាស់ ច្រើនយ៉ាង នៅស្រុកពញាក្រែក ក្នុងនោះ មានការចូលរួមពី នាយករដ្ឋបាល សាលាខេត្ត អភិបាលស្រុក កងកំលាំងប្រដាប់ អាវុធទាំង៣ និងអ្នកពាក់ព័ន្ ធជាច្រើនរូបទៀត ។

ថ្លែងនាឱកាសនោះ ឯកឧត្ដម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ លើការគ្រប់គ្រង ធនធានធម្មជាតិ និងតំបន់អភិរក្ស ព្រៃលិចទឹកនិងព្រៃឫស្សី មាត់ឃ្មង់ ស្រុកត្បូងឃ្មុំ និងការគ្រប់គ្រងតំបន់ ប្រើប្រាស់ច្រើនយ៉ាង នៅស្រុកពញាក្រែក នឹងកិច្ចគាំពារ បរិស្ថាន ហើយបានកំណត់ គោលនយោបាយ និងគោលដៅជា យុទ្ធសាស្ត្រ ច្បាស់លាស់ ក្នុងការបង្កើនប្រសិទ្ធភាពនៃការងារនេះ។ ឯកឧត្តម បានបញ្ជាក់ថា ៖ ផែនការយុទ្ធសាស្ត្រ និងអាទិភាពការងារមួយចំនួនក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសអភិរក្សព្រៃលិចទឹក និងព្រៃឫស្សីមាត់ឃ្មង់នៅក្នុងតំបន់ ព្រមទាំងការពង្រឹង ការវាយតម្លៃផល ប៉ះពាល់បរិស្ថាន និងសត្វព្រៃ អោយស្របតាម គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងបំណងប្រាថ្នា របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានផ្ដាំផ្ញើដល់ អាជ្ញាធរស្រុក ពាក់ព័ន្ធទាំងអស់ រួមសហការជាមួយ មន្ទីរ/ អង្គភាពជំនាញ ជុំវិញខេត្ត ត្រូវរួមគ្នាទប់ស្កាត់ ការទន្រ្ទានកាន់ កាប់ព្រៃលិចទឹក និងព្រៃឫស្សី នៅភូមិសាស្ត្រ មាត់ឃ្មង់ ស្រុកត្បូងឃ្មុំ និងការគ្រប់គ្រងតំបន់ ប្រើប្រាស់ច្រើនយ៉ាង នៅស្រុកពញាក្រែក ហើយកំណត់ប្លង់ភូមិសាស្ត្រ អោយបានត្រឹមត្រូវ ច្បាសលាស់ ដើម្បីងាយស្រួល ការពារអភិរក្ស ព្រៃលិចទឹកនិងព្រៃឫស្សី មិនអោយបាត់បង់ ជាយថាហេតុណាមួយ កើតឡើងនៅ ពេលក្រោយបន្ត ទៀតផងដែរ ៕