បណ្តាញសង្គម

ឥណទានអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងគ្រាវិបត្តិនៃជំងឺកូវីដ ១៩ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានផ្តល់ឱកាសសម្រាប់ពង្រីកអាជីវកម្មផលិតកម្មកសិកម្ម

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ មរុក្ខាប្រមាញ ខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ចុះពិនិត្យស្ថានភាព នៃការចិញ្ចឹម មាន់យកពង របស់កសិករ អ៊ាង ពន្លក នៅភូមិជប់ទី២ ឃុំជប់ ស្រុកត្បូងឃ្មុំ ដែលមានរោងទទឹង ២៤ម៉ែត្រ បណ្ដោយ៣៥ម៉ែត្រ មានមេមាន់សរុប ២.៤០០ក្បាល ( មេមាន់ចាស់ចំនួន ១.៨០០ក្បាល និង មេមាន់ពេញវ័យពង ចំនួន ១.៦០០ក្បាល ) ដែលបានផ្តល់ ពងមាន់ ក្នុងមួយថ្ងៃ បានរង្វង់ ១.០០០គ្រាប់ ។

លោក អ៊ាង ពន្លក បានរៀបរាប់ថា គាត់មានបទពិសោធន៍ ចិញ្ចឹមមាន់ មានរយៈពេល ១០ឆ្នាំមក ហើយដែលដំបូង ចិញ្ចឹមមាន់ យកសាច់រយៈពេល ៥ឆ្នាំ និងមាន់យកពងរយៈពេល ៥ឆ្នាំ ។ បច្ចុប្បន្នគាត់កំពុងចិញ្ចឹម មាន់យកពង ដោយប្រើពូជមាន់ ដែលអាចផ្តល់ពង បាន ៣៤០-៣៤៥គ្រាប់ ក្នុងរយៈពេល ១ឆ្នាំ ៨ខែ ហើយមេមាន់មានទម្ងន់ ១,៨គីឡូក្រាម/ក្បាល ។

ចំពោះទីផ្សារ ពងមាន់ដែលផលិត មិនមានការលំបាក ទីផ្សារនោះទេ បច្ចុប្បន្នបានលក់ ទៅខេត្តកំពង់ចាម និងរាជធានីភ្នំពេញ ។ ពងមាន់ត្រូវបែងចែក ជាបីប្រភេទគឺ លេខ១ ទម្ងន់ ២២គីឡូក្រាម /៣០០គ្រាប់ លក់បានតម្លៃ ១គ្រាប់ ៣៤០៛ លេខ២ ទម្ងន់ ២០ - ២៣គីឡូក្រាម / ៣០០គ្រាប់ លក់បាន ១គ្រាប់ ៣២០៛ និងលេខ៣ ទម្ងន់ក្រោម ២០គីឡូក្រាម / ៣០០ គ្រាប់ លក់បាន ១គ្រាប់ ៣០០៛ ។

ក្នុងមួយថ្ងៃ បើកាត់ចំណាយរួចរាល់ អាចសល់បាន ១២០.០០០៛ ។ ទន្ទឹមប្រាក់ចំណូល ទទួលបាននេះ គាត់បានលើកឡើង បញ្ហាប្រឈមរួមមាន ពូជ ចំណី ភ្លើង និងដើម ទុន ពង្រីកអាជីវកម្ម ឲ្យមានលក្ខណៈស្វ័យប្រវត្តិ និងខ្នាតធំជាង ។

ក្នុងឱកាសនោះ ឆ្លើយតបនឹងគោលបំណង ពង្រីកទំហំផលិតកម្ម និងដោះស្រាយ បញ្ហាប្រឈម លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ ខេត្តត្បូងឃ្មុំ បានលើកយោបល់ តម្រង់ទិស ឲ្យទាក់ទងជាមួយធនា គារអភិវឌ្ឍន៍ ជនបទនិងកសិកម្ម ទូរស័ព្ទលេខ 012 70 66 36 ដើម្បីខ្ចីឥណទាន អន្តរាគមន៍ របស់រាជរដ្ឋាភិបាល ក្នុងគ្រាវិបត្តិនៃជំងឺកូវូដ ១៩ ដែលមានអត្រាការ ប្រាក់ទាប ដើម្បីពង្រីកផលិតកម្ម ឱ្យបានស្របតាម បទដ្ឋានបច្ចេកទេស បរិស្ថាន អនាម័យ សុវត្ថិភាព និងស្វ័យប្រវត្តកម្ម កាត់បន្ថយកម្លាំងពលកម្ម ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ៕