Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរខេត្តត្បូងឃ្មុំ ទទួលយកក្មេងស្រី០២នាក់ ដែលចាញ់បោកមេខ្យល់ ឆ្លងដែនដោយខុសច្បាប់ទៅយកប្តីនៅប្រទេសចិន ពីអាជ្ញាធរវៀតណាម នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង

  • បោះពុម្ព

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០នេះ អាជ្ញាធរខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ អមដំណើរ ដោយលោក ផាន់ គឹមស៊ន ប្រធានច្រកទ្វារ អន្តរជាតិត្រពាំងផ្លុង លោក លី សុភាលីន អភិបាល ស្រុកពញាក្រែក បានអញ្ជើញទៅ ទទួលយកក្មេងស្រី ០២នាក់ អាជ្ញាធរ ខេត្តតៃនិញ ប្រទេស វៀតណាម នៅច្រកទ្វារ អន្តរជាតិ ត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានចាញ់បោកមេខ្យល់ ទៅប្រទេសចិន ដោយខុសច្បាប់ ។

សូមជម្រាបថា ក្មេងស្រីទាំង ២នាក់នេះ រស់នៅភូមិត្រសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានចាញ់ បោកមេខ្យល់ នាំទៅយកប្ដីចិន ដោយសន្យាឲ្យលុយចំនួន ៤,០០០$ ចេញតាមច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង ទៅប្រទេសវៀតណាម រួចបានបន្តទៅ កាន់ប្រទេសចិន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ។ ប៉ុន្តែនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ពេលបានចូល ទៅដល់ខេត្តតៃនិញ ប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ច វៀតណាមចាប់ឃាត់ខ្លួនទុក ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅតំបន់ប្រមូលផ្ដុំ សាលាមធ្យមសិក្សា សេដ្ឋកិច្ចបច្ចេកទេស ខេត្តតៃនិញ ដោយលទ្ធផលពិនិត្យសំណាក អវិជ្ជមានចំនួន ២ដង រួចទើបបញ្ជូន មកកម្ពុជា វិញនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅម៉ោង៩ព្រឹក តាមច្រកព្រំដែនអន្តរជាតិ ត្រពាំងផ្លុង ។

បច្ចុប្បន្នត្រូវបាន មន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក យកទៅធ្វើ ចត្តាឡីស័ក នៅសាលាបឋម សិក្សាត្រសិត ស្ថិតនៅឃុំក្រែក ស្រុកពញាក្រែក រយៈពេល ១៤ថ្ងៃ បន្ថែមទៀត ។

ក្នុងឱកាសទទួល ការវិលត្រឡប់នេះ លោកជំទាវ នី ចាន់ធីតា បានលើកឡើងថា បញ្ហាពលករចំណាក ស្រុកចូលមកកម្ពុជាវិញ គឺជាកង្វល់របស់ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ ខេត្តត្បូងឃ្មុំ ដើម្បីធ្វើយ៉ាងណាឱ្យ ប្រជាពលរដ្ឋ រួចចាកផុត អំពីការជូញដូរមនុស្ស ការឆបោកយក ទៅលក់អោយបម្រើ ការគ្រប់ទម្រង់រូបភាពផ្សេងៗ ជាពិសេសដោយ ចូលរួមនិងរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធ និងការពារនូវរលកទី២ នៃជំងឺកូវីដ១៩នៅកម្ពុជា ។

លោកជំទាវ បន្ថែមថា ក្នុងសកម្មភាពនោះ មានដូចជាការត្រួត ពិនិត្យឱ្យបានត្រឹមត្រូវតាមរយៈ មន្រ្តីចត្តាឡីស័ក ដែលនៅផ្ទាល់ នឹងច្រកទ្វារព្រំដែន ក្រុមគ្រូពេទ្យជំនាញ ណែនាំប្រជាពលរដ្ឋ ឱ្យអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ហើយមន្ត្រីជំនាញ របស់សុខាភិបាល និងអាជ្ញាធរ ខេត្តនីមួយៗ យកចិត្តទុកដាក់ ចំពោះពលករ បានន័យថា ត្រូវយកគាត់ មកពិនិត្យសុខភាព ឱ្យបានល្អិតល្អន់ ការត្រួតពិនិត្យ នេះទៀតសោត គឺធ្វើជាច្រើនលើក ច្រើនសារមុន និងអនុញ្ញាត ឱ្យធ្វើដំណើរ ទៅកាន់ស្រុក កំណើតរៀងៗខ្លួន ។

លោកជំទាវ នី ចាន់ធីតា ក៏បានអប់រំណែនាំដល់ ក្មួយស្រីទាំង២នាក់ ដែលទើបវិលត្រឡប់ មកពីប្រទេសវៀតណាម ត្រូវចូលរួម ថែរក្សាសុខភាព ដោយប្រកាន់ឱ្យ ខ្ជាប់ខ្ជួនអនាម័យ ពាក់ម៉ាស់ ឱ្យបានត្រឹមត្រូវលាងដៃ និងសាប៊ូ ឱ្យបានញឹកញាប់ ប្រសិនបើមានរោគសញ្ញា មួយចំនួនដូចជា៖ គ្រុនក្តៅយ៉ាងតិច ៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវទាក់ទង លេខទូរស័ព្ទ ១១៥ជាបន្ទាន់ ។ ការធ្វើបែបនេះ គឺដើម្បីចូលរួម ទប់ស្កាត់ការរីករាដាល នៃមេរោគកូវីដ១៩ ដែលកំពុងតែកើត មានឡើងនៅ ក្នុងប្រទេសកម្ពុជា ៕