Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណិត្តិទី៣

  • បោះពុម្ព

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានបើកកិច្ច ប្រជុំសាមញ្ញលើកទី១៣ អាណិត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ ដោយមានការ អញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញ ខេត្តត្បូងឃ្មុំ និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូប ។

កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅ មានរបៀបវារៈចំនួន ០៥ ត្រូវបានលើកឡើង រួមមាន៖ ១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ ហេតុនៃកិច្ច ប្រជុំសាមញ្ញលើកទី ១២ អាណិត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ២-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ រីកចំរើនប្រចាំខែឧសភា ឆ្នាំ ២០២០ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តី ព្រាងសេចក្តីសម្រេច ស្ដីពីប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ សម្រាប់រយៈពេល ១២ ខែ (ដបពីរខែ) លើកទី ២ អាណត្តិទី ៣ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ៤- ពិនិត្យ ពិភាក្សា លើគម្រោងសាងសង់ បង្គោលភ្លើង បំភ្លឺ ផ្លូវសាធារណៈ ដោយប្រើអំពូល LED ដើរដោយថាម ពលអគ្គិសនី នៅតាមផ្លូវជាតិ និងតំបន់រដ្ឋបាល ខេត្តត្បូងឃ្មុំ និងទី៥-បញ្ហាផ្សេងៗ ។

នាឱកាសនោះ លោក ម៉ៅ ឌុង នាយករដ្ឋបាល សាលាខេត្តត្បូងឃ្មុំ បានអានសេចក្តី ព្រាងរបាយការណ៍ និងសេចក្តីសម្រេចជូន អង្គប្រជុំដើម្បីពិនិត្យ ពិភាក្សា រួមគ្នារួចមក ត្រូវបានអនុម័ត យល់ព្រមពីប្រធាន និងសមាជិក ក្រុមប្រឹក្សាខេត្ត ដោយលើកដៃយល់ព្រម ២៥ លើ ២៥សម្លេង ។

ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ: សំខាន់ចំពោះ ការតាក់តែងនូវ ឯកសារសម្រាប់ កិច្ចប្រជុំ ពិសេស គឺធ្វើឡើងដើម្បីស្វែង រកនូវចំនុចខ្វះខាត ដោយសមាជិក ដែលចូលរួមទាំងអស់ បានលើកឡើង ក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អ អោយកាន់តែប្រសើរឡើង សម្រាប់ទុកជា ឯកសារដ៍ល្អទាំង អក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញ ដោយអត្ថន័យ ស្របទៅ នឹងឯកសារគំរូច្បាប់ដើម ។

ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ក៍បានស្នើរឲ្យរៀបចំ ឲ្យបានត្រឹមត្រូវ នូវប្រតិទិនប្រជុំ ឲ្យស្របទៅនឹងការបូកសរុប របាយការណ៍ ទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុក ដើម្បីធ្វើយ៉ាងណា ផ្តល់លក្ខណៈងាយស្រួល នៃការរៀបចំតាក់ តែងឯកសារបានលឿន និងកាន់តែល្អបន្ថែមទៀត ។

ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធ ទាំងអស់ ដែលខិតខំបំពេញ ការងារនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញអោយការងារ រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបាន លទ្ធផលយ៉ាងល្អប្រសើរ ជាបន្តបន្ទាប់ ។

បន្ថែមលើសពីនេះ ឯកឧត្តម ស៊ាក ឡេង បានជំរុញ ឲ្យរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន ត្រូវពង្រឹង អនុវត្ត គោលនយោបាយភូមិ ឃុំ សុវត្ថិភាព គ្រប់ទីកន្លែង និងបញ្ហាប្រឈម ក៍ដូចជាសំណើរផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយ បានទាន់ពេលវេលា ជាពិសេសយុទ្ធនា ការប្រយុទ្ធ និងការពាររលកទី ២ នៃការចម្លងវិរុស កូវីដ-១៩ នៅកម្ពុជា ៕