Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋ៨គ្រួសារ ផ្ទះសម្បែងរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងឃុំរំចេក ស្រុកមេមត់ ទទួលភាពកក់ក្តៅពីអាជ្ញាធរ និងអំណោយមនុស្សធម៍

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី ១០ ខែមិថុនាឆ្នាំ២០២០ ដោយទទួលដំណឹងថា ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ បោកបក់ធ្វើឲ្យ ផ្ទះសម្បែងខូចខាតនោះ បន្ទាប់ពីអាជ្ញាធរ ស្រុកមេមត់ បានទទួលការណែនាំ ពីអាជ្ញាធរខេត្ត ភ្លាមៗបានចាត់ឲ្យ លោកស្រី សុខ ណារិទ្ធ មេឃុំរំចេក រួមដំណើរដោយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ ចុះសួរសុខទុក្ខដល់ខ្នងផ្ទះ ប្រជាពលរដ្ឋរង គ្រោះថ្នាក់ធម្មជាតិ ខ្យល់កន្រ្តាក់ចំនួន ០៨គ្រួសារ ក្នុងភូមិសុខសាន្ត ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង៣ និង ៤៥នាទីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ។

នាក្នុងឱកាស សំណេះសំណាល លោកស្រីមេឃុំ បានផ្ដាំផ្ញើការណែនាំ ពីអាជ្ញាធរខេត្ត ស្រុក សូមឲ្យប្រជាពលរដ្ឋទាំងអស់ នៅពេលមេឃ ជិតមានភ្លៀង ផ្គរន្ទះ ត្រូវរកកន្លែង សុវត្ថភាពជ្រក ដើម្បីកុំអោយមានគ្រោះថ្នាក់ ។

ជាមួយគ្នានោះលោកស្រី ក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមជាមួយ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ ភូមិ បន្តទប់ស្កាត់បង្ការ កុំអោយឆ្លងមេរោគ កូវីដ ១៩ ជាពិសេសបងប្អូន ដែលមកពីក្រៅប្រទេស ចូលមកប្រទេសយើងវិញ ត្រូវប្រកាន់ខ្ជាប់ នូវអនាម័យ អោយបានខ្ជាប់ខ្ជួន និងត្រូវដាក់ខ្លួន អោយនៅដាច់ ដោយឡែកចំនួន ១៤ថ្ងៃ ពីក្រុមគ្រូសារ បងប្អូន ដើម្បីចូលរួមទប់ស្កាត់ ការពារការរីករាលដាល នៃជម្ងឺកូវីដ១៩ ។

បន្ទាប់មក លោកស្រី មេឃុំ និងក្រុមការងារ ចុះចែកអំណោយ ដល់ប្រជាពលរដ្ឋ រងគ្រោះថ្នាក់ធម្មជាតិ ខ្យល់កន្រ្តាក់ ខូចខាតផ្ទះ ប្រជាពលរដ្ឋ៨ខ្នង ក្នុងមួយគ្រួសារ ទទួលបានថវិការ ១០មុឺនរៀល សារ៉ុង១ ក្រម៉ា១ អាវយឺត១ និងសាប៊ូ១ដុំ សរុបថវិកាទាំងអស់ ១,០៤០,០០០រៀល ដែលទទួលបានពីមូលនីធិ សមធម៌សហគមន៏ ។

ជាមួយគ្នានោះ លោកស្រី មេឃុំរំចេក បានអំពាវនាវ ដល់សប្បុរសជន ឬសមាគមន៍មនុស្សធម៍ មេត្តាជួយដល់ពួកគាត់ ផងដោយក្ដីអាណិតស្រឡាញ់ និងដើម្បីបង្ហាញពីវប្បធម៍ ចែករំលែក ជួយគ្នាក្នុងគ្រាមានទុក្ខលំបាក ពិសេសសម្រាប់ ប្រជាពលរដ្ឋទីទាល់ក្រ ៕