Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ ពាំនាំការសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ដល់ពលរដ្ឋក្រីក្រលំបាក៧៦គ្រួសារ ក្នុងក្រុងសួង និងនាំយកអំណោយសាខាកាកបាទក្រហមខេត្ត ចែកជូន

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ជនងាយរង គ្រោះចាស់ជរា និងជនពិការ មានជីវភាព ក្រីក្រលំបាក ចំនួន៧៦គ្រួសារ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ត្រូវបាន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមខេត្ត និងជាអភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុម ប្រឹក្សាខេត្ត ដឹកនាំក្រុមការងារ អញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយ របស់សាខាកាកបាទ ក្រហមខេត្ត ទៅចែកជូន នៅបរិវេណ វត្តវិហារលួង ក្នុងសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើ ដោយក្តីនឹករលឹកពីសំណាក់ ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំង ៧៦គ្រួសារ ពោលគឺទីណា ដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ ដែលជានិច្ចជាកាល តែងតែមានការនឹក រឭកបារម្ភអំពីជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ខ្មែរគ្រប់ៗរូប ។

សូមបញ្ជាក់ដែរថា អំណោយដែលត្រូវ បានចែកជូន ជនងាយរងគ្រោះទាំង ៧៦គ្រួសារនោះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប្រេងឆា ម៉ាស់ អាកុល និងថវិការចំនួន ២ម៉ឺនរៀល ។

បន្ទាប់មក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង និងក្រុមការងារ បានបន្តដំណើរចុះ ទៅត្រួតពិនិត្យទីតាំងចត្តាឡីស័ក្ត ដោយសំណេះសំណាល ផ្តល់ជូនគ្រឿងឧបភោគបរិភោគ ម៉ាស់ អាកុល និងថវិការ ១០មុឺនរៀល ក្នុងម្នាក់ៗ ដល់ពលករដែលទើបមក ពីក្រៅប្រទេសចំនួន០៨នាក់ កំពុងដាក់ខ្លួនឲ្យនៅដាច់ ដោយឡែករយៈ១៤ថ្ងៃ នៅវិទ្យាល័យ សម្តេចតេជោហ៊ុនសែនសួង ដោយក្តីអាណិត អាសូរជាពន់ពេក ។

ឆ្លៀតក្នុងឱកាស ចុះសួរសុខទុក្ខទាំង២ ទីតាំងខាងលើ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាព ប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនាម័យជាប់ជានិច្ច មិនត្រូវជួបជុំ ឬប្រមូលផ្តុំគ្នា ក្នុងអំឡុងពេលនេះ នោះទេ មិនត្រូវចេញទៅក្រៅ បើមិនមានការចាំបាច់ខ្លាំង បន្តនៅផ្ទះរៀងៗខ្លួន ចំណែកពលករទើប មកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឲ្តុំយនៅ ដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដោយអនុវត្តតាម វិធានការកាពារ របស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាលកម្ពុជា និងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលចម្លងបន្ត នៃជំងឺកូវីត-១៩ ព្រោះថាជម្ងឺនេះ វាអាចឆ្លងយ៉ាងលឿន បំផុតពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត និងអាចអោយ យើងស្លាប់បាន ៕