Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ ក្នុងស្រុកពញាក្រែក បន្តទទួលអាហារស្រាយបួសខែរ៉ម៉ាឌន ពីសមាជិករដ្ឋសភានិងសមាគមមិត្តភាពនិងសប្បុរសធម៌កម្ពុជា

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ូត យូសុះ សមាជិករដ្ឋសភា ជាឣុីមុំាខេត្តត្បូងឃ្មុំ លោកសិន រំលី ជាប្រធានសមាគម អមដំណើរដោយ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក អុីមុំាស្រុក អុីមុំាម៉ាស្ជិទ អាជ្ញាធរ ភូមិឃុំ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋមួយ បន្តចុះចែកអាហារ ស្រាយបួសខែ រ៉ម៉ាឌន ជូនសាសនិកឥស្លាមក្រីក្រ ចំនួន ១០០គ្រូសារ នៅភូមិគំរួថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។