បណ្តាញសង្គម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តចុះសួរសុខទុក្ខ នាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលរដ្ឋជនងាយរងគ្រោះ ទីទាល់ក្រ១៤៨គ្រួសារ ក្នុងស្រុកពញាក្រែក

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈ កម្មាធិការ សាខាកាកបាទ ក្រហមខេត្ត និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង ប្រធាន ក្រុមប្រឹក្សាខេត្ត រួមជាមួយអភិបាលរងខេត្ត យុវជន កាកបាទក្រហមស្រុក ស.ស.យ.កស្រុក និងក្រុមការងារ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០

អញ្ជើញចុះ សំណេះសំណាល នាំយកអំណោយ ដ៍ថ្លៃថ្លា របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសាខាកាក បាទក្រហមខេត្ត ចំនួន១៤៨កញ្ចប់ ទៅចែកជូន -ប្រជាពលរដ្ឋ ជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ទីទាល់ក្រ ចំនួន ៥២គ្រួសារ នៅបរិវេណសាលាបឋម សិក្សាកណ្តោលជ្រុំ -ពលករកំពុងដាក់ខ្លួន នៅដាច់ដោយឡែកចំនួន ១៦នាក់ និង៨០កញ្ចប់ទៀត ផ្តល់ជូនទៅអនុសាខា កាកបាទក្រហម ស្រុកពញាក្រែក ចែកជូនពលរដ្ឋ ជនងាយរងគ្រោះ ក្នុងមូលដ្ឋានរបស់ខ្លួនបន្ត ។

ព្រមទាំង ចែកថវិការផ្ទាល់ខ្លួន របស់ឯកឧត្តមបណ្ឌិត និងលោកជំទាវ ដល់កងកម្លាំង យុវជន កាកបាទក្រហម ស្រុកនិង ស.ស.យ.ក ស្រុកពញាក្រែកផងដែរ ។