បណ្តាញសង្គម

មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(កបប) ខេត្តត្បូងឃ្មុំ បន្តចុះពិនិត្យសុវត្ថិភាពម្ហូបអាហារ ធ្វើតេស្តរកសារធាតុគីមី ក្នុងផ្សារជីមាន់ និងផ្សារជីពាំង

(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខភាព អ្នកទទួលទាន លោក មាស មោរ៉ា ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ(កបប) ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានចាត់ឲ្យមន្ត្រី ក.ប.ប ខេត្ត សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យ ពង្រឹងគុណភាព និងសុវត្ថិភាពទំនិញ ដោយធ្វើតេស្តឃីត លើម្ហូបអាហារ មួយចំនួន កំពុងដាក់លក់ ក្នុងផ្សារជីមាន់ និងផ្សារជីពាំង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាលទ្ធផល មានគុណភាពល្អ មានគុណភាពល្អ មិនមានទំនិញណា ខូចគុណភាពនោះទេ ។

លោក មាស មោរ៉ា បានឲ្យដឹងថា មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំខេត្ត បានចុះត្រួតពិនិត្យ និងធ្វើតេស្តទៅលើគំរូ ផលិតផលរួមមាន ពោះត្រីប្រាប្រឡាក់ ត្រីប្រាងៀត ត្រីផ្ទោងងៀតសមុទ្រ ត្រីប្រម៉ាងៀត សណ្តែកបណ្តុះ និងស្ករត្នោត។ ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់នៅលើគំរូផលិតផលទាំងនោះឡើយ។ ក្រៅពីនោះ មន្ត្រីជំនាញបានធ្វើការបិទស្លាកសញ្ញាអប់រំអំពីគុណភាព សុវត្ថិភាព ផលិតផលចំណីអាហារ ព្រមទាំងពន្យល់ ណែនាំពីរបៀប ជ្រើសរើស និងការដាក់តាំង លក់នូវទំនិញ ជាគ្រឿងឧបភោគ និងបរិភោគ ក៍ដូចជាធ្វើការអប់រំ និងណែនាំដល់អាជីវករ មុននឹងយក ទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភព ឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញ ដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មាន កាលបរិច្ឆេទ ច្បាស់លាស់ ជាពិសេសហួស កាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់ ៕