Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនពលរដ្ឋជនងាយរងគ្រោះ ទីទាល់ក្រ ក្នុងស្រុកក្រូចឆ្មារ

  • បោះពុម្ព

(ស្រុកក្រូចឆ្មារ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈ កម្មាធិការ សាខាកាកបាទក្រហមខេត្ត និងជាអភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង ប្រធាន ក្រុមប្រឹក្សាខេត្ត រួមជាមួយ អភិបាលរងខេត្ត អាជ្ញាធរស្រុក និងក្រុមការងារ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០

អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ នាំយកអំណោយដ៍ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងរបស់ សាខាកាក បាទក្រហមខេត្ត សរុប១៩៧កញ្ចប់ ទៅចែកជូន -ប្រជាពលរដ្ឋជាជន ងាយរងគ្រោះ មានជីវភាពខ្វះខាត ទីទាល់ក្រចំនួន៥០ គ្រួសារ នៅបរិវេណ វិទ្យាល័យក្រូចឆ្មារ -ពលករកំពុងដាក់ខ្លួន នៅដាច់ដោយឡែក ចំនួន ២៧នាក់ នៅសាលាបឋម សិក្សាប៉ើស១ -និង១២០កញ្ចប់ទៀត ផ្តល់ជូនទៅ អនុសាខាកាក បាទក្រហមស្រុកក្រូចឆ្មារ ចែកជូនពលរដ្ឋ ជនងាយរង គ្រោះក្នុង មូលដ្ឋានរបស់ខ្លួនបន្ត ។

មានប្រសាសន៍ សំណេះសំណាល នាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋ ជាងាយរងគ្រោះទាំងអស់ ក្នុងស្រុកក្រូចឆ្មារ ដោយក្តីនឹករលឹក អាណិតអាសូរបំផុត ដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយ ពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ ពូជសាសន៍ សាសនា រឺនិន្នាការនយោបាយ នោះឡើយ «ពោលគឺទីណា ដែលពលរដ្ ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ» ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា ដោយសារការ ឆ្វេងយល់និង ដឹកនាំដ៍ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានឃុំគ្រងការសាយភាយ ជំងឺកូវីដ១៩ ដែលធ្វើឲ្យស្ថានការណ៍ជំងឺនេះ នៅកម្ពុជា មានលក្ខណៈល្អប្រសើរ គឺអាចគ្រប់គ្រង និងការពារការ ឆ្លងបន្តបាន ប៉ុន្តែទោះជាយ៉ាងនេះក្តី គឺយើងមិនត្រូវ ភ្លេចខ្លួននោះឡើយ ។

ឯកឧត្តមបណ្ឌិត បន្ថែមថា ជាពិសេសអាជ្ញាធរស្រុក ឃុំ ភូមិ យុវជនកាកបាទក្រហម ស.ស.យ.ក ត្រូវរួមសហការគ្នា បញ្ជ្រាបការយល់ដឹង និងវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត ដែលបានដាក់ចេញ ឲ្យជ្រួតជ្រាបដល់ពលរដ្ឋ ក្នុងសហគមន៍ ធ្វើយ៉ាងណា ដើម្បីការពារទប់ស្កាត់ ការឆ្លងរីករាល ដល់ជំងឺកូវីដ១៩ជាថ្មី ដែលជារលកទី ២នោះ ៕