Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំជីវភាពនយោបាយប្រចាំខែ និងប្រកាសដំឡើងឋានៈមន្ត្រីគណបក្ស

  • បោះពុម្ព

នៅមន្ទីរគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២០ គណកម្មាធិកាេគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំជីវភាពនយោបាយប្រចាំខែ និងពិនិត្យ ពិភាក្សា អនុម័ត

លើសេចក្តីព្រាងរបាយការណ៍ បូកសរុបការងារគណបក្សប្រចាំខែឧសភា និងលើកទិសដៅភារកិច្ចអនុវត្តខែបន្ត ឆ្នាំ២០២០។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាសភាពសមាជិក គណៈកម្មាធិការគណបក្សខេត្ត ជាច្រើនរូប។

នាឱកាសនោះ ឯកឧត្តម ស៊ាក ឡេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីបូកសរុបត្រួតពិនិត្យពិភាក្សា អនុម័ត សេចក្តីព្រាងពាក់ព័ន្ធនឹងរបាយការណ៍ ដែលគណបក្សខេត្តខិតខំអនុវត្តន៍សម្រេចបាន ក៍ដូចជាបន្តលើកឡើងនូវទិសដៅក្នុងការអនុវត្តន៍បន្ត ធ្វើយ៉ាងណាឲ្យលទ្ធផលការងារ កាន់តែមានប្រសិទ្ធភាពល្អបន្ថែមទៀត។

បន្ទាប់មក ឯកឧត្តម ពាង ណារិទ្ធ អនុប្រធាន និង ជាប្រធានគណៈប្រចាំការ គណបក្សខេត្ត បានអាននូវសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភា ឆ្នាំ ២០២០ ដែលខិតខំបំពេញការងារយ៉ាងសកម្ម នាពេលកន្លងមក និង បន្តមក អង្គពិធី ក៏បានបន្ត ពិនិត្យ ពិភាក្សា ផ្លាស់ប្តូរយោបល់ ក្នុងការចូលរួមកែលម្អ របាយការណ៍ ប្រចាំខែ ឧសភា និង បានអនុវត្តការងារបន្ត ដោយសមាជិក សមាជិកា នៃអង្គប្រជមទាំងមូល ។

នាឱកាសនោះដែរ ឯកឧត្តម ស៊ាក ឡេង បានមានប្រសាសន៏ថា ទិសដៅភារកិច្ចសម្រាប់អនុវត្តសម្រាប់មិថុនា ឆ្នាំ ២០២០ ដោយបន្តការពង្រឹង ថែរក្សា ការពារសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ បន្តជំរុញលើកកម្ពស់ការអនុវត្តវិស័យកសិកម្ម ដោយធានាបានសន្តិសុខស្បៀងគ្រប់គ្រាន់ លើកម្ពស់ការពង្រឹង អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ដោយអនុវត្តអោយបានជោគជ័យនូវកម្មវិធីនយោបាយរបស់គណបក្ស និង រាជរដ្ឋាភិបាល ។

ជាពិសេស រៀបចំផ្សព្វផ្សាយ ជាថ្មីឡើងវិញ នូវ ឡោហ្គូ គណបក្សខួបលើកទី ៦៩ ជាថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា នៅតាមស្នាក់ការគណបក្ស និង នៅតាមទីកន្លែង ស្របច្បាប់ផ្សេងៗទៀត ដោយត្រូវឆ្លៀតធ្វើការអប់រំប្រជាជន យល់ដឹងពីតួនាទី ជាប្រវត្តិសាស្រ្ត របស់គណបក្សតាំងពីបដិសន្ធិ ហើយបានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គរាប់មិនអស់ រហូតមានសុខសន្តិភាព ដូចសព្វថ្ងៃនេះ ។

ឯកឧត្តម ស៊ាក ឡេង ក៏បានផ្ដល់អនុសាសន៍ ផ្ដាំផ្ញើ ដល់ សមាជិក សមាជិកា ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តការងារភារកិច្ចរបស់ខ្លួន ឲ្យបានល្អប្រសើរ ដោយបន្តអប់រំ ផ្សព្វផ្សាយ ឯកសារជំនួយស្មារតី នៅចំណុចសំខាន់ៗ ដែលជាគោលនយោបាយរបស់គណបក្ស ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ៕