បណ្តាញសង្គម

សមាជិកព្រឹទ្ធសភា ចុះសួរសុខទុក្ខ និងចែកអំណោយចែកជូនបងប្អូនសាសនិកឥស្លាមក្រីក្រក្នុងស្រុកត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា និងជាលេខាធិការ នៃគណៈកម្មការទី៥ ភូមិភាគ២ និងលោក ហុីម កំរី អនុប្រធាន សមាគម កូប្រ៉ាស៊ីមូស្លីមកម្ពុជា អមដំណើរដោយ ឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនបងប្អូនសាសនិកឥស្លាមក្រីក្រចំនួន ៧០គ្រូសារ នៃចុងខែរ៉ម៉ាឌន ដែលស្ថិត នៅភូមិត្រពាំងខ្លា ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

នៅក្នុងឱកាស ជួបសំណេះសំណាល ឯកឧត្តម ឆាយ វណ្ណា បានណែនាំ ដល់បងប្អូនសាសនិក ឥស្លាមទាំងអស់ ចំពោះការអនុវត្ត ការបួសតមអាហារ តាមច្បាប់ សាសនាឥស្លាម ព្រមទាំងក្រើន រំលឹក ឲ្យប្រជាពលរដ្ឋយកជាប់ តាមខ្លួនរាល់ពេល ធ្វេីដំណេីរនូវម៉ាស់ ទឹកអាល់កុល និងជែលសម្លាប់មេរោគ ដោយដុសលាងសម្អាតដៃ និងរក្សាអនាម័យ ជាប់ជានិច្ច ដើម្បីបង្ការ ការពារ ចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។ ជាមួយគ្នានោះដែរ លោក ហ៊ីម កំរី បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ ឋទាំងអស់ មេត្តាបន្តការទប់ស្កាត់ ការពារបន្ថែមទៀត ”ស្របពេលដែលត្រូវគោរព តាមការណែនាំរបស់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល អាជ្ញាធរខេត្ត និងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ជាពិសេសបងប្អូន ដែលមកពីក្រៅប្រទេស ចូលមកប្រទេសយើងវិញ ត្រូវប្រកាន់ខ្ជាប់នូវ ការអនាម័យ អោយបានខ្ជាប់ខ្ជួន ហើយដាក់ខ្លួនអោយ នៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ ពីក្រុមគ្រូសារ បងប្អូន ដើម្បីចូលរួមទប់ស្កាត់ការពារ ការរីករាលដាលនៃជម្ងឺកូវីដ១៩ ។

សូមជម្រាបដែរថា សមាគមកូប្រ៉ាស៊ីមូស្លីមកម្ពុជា បានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តត្បូងឃ្មុំ ក្នុងការអភិវឌ្ឍ កសាងធនធានមនុស្ស វិស័យអប់រំ សាសនា សាងសង់សាលារៀន ជួយដល់សិស្សនិស្សិត កុមារកំព្រា ប្រជាពលដ្ឋក្រីក្រ និងកំពុងសាងសង់ មជ្ឃមណ្ឌលពីរ នៅខេត្តត្បូងឃ្មុំ ព្រមទាំងបានចែក អាស្រាយបួសខេត្តត្បូងឃ្មុំ និងទូទាំងប្រទេស ច្រើនជាង ៦២០២កញ្ចប់ ព្រមទាំងសមិទ្ធផលនានា ជាច្រើនទៀត ។

សួមបញ្ជាក់ដែរថា កញ្ចប់អាហារស្រាយបួស ចែកជូនចំនួន ៧០គ្រួសារ ឥស្លាមក្រីក្រ ក្នុងមូយគ្រូសារៗទទួលបាន គ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួន ដោយសរុបថវិការ ទាំងអស់ចំនួន ៤លាន ២សែនរៀល ដែលទទូលបានមកពី សប្បុរសជនប្រទេស អារ៉ាបីសាអូឌីត តាមរយៈ សមាគម កូប្រ៉ាស៊ីមូស្លីមកម្ពុជា ដែលមាន លោក អើស្អារី ពិនសល់ឡេះ ជាប្រធាន៕