បណ្តាញសង្គម

សមាជិករដ្ឋសភា និងសមាគមមិត្តភាពនិងសប្បុរសធម៌កម្ពុជា បន្តនាំយកអំណោយចែកជូនប្រជាពលរដ្ឋឥស្លាមទីទាល់ក្រ ក្នុងស្រុកពញាក្រែក

(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ូត យូសុះ សមាជិករដ្ឋសភា និងជាឣុីមុំាខេត្តត្បូងឃ្មុំ និងលោក សិន រំលី ប្រធានសមាគមមិត្តភាព និងសប្បុរសធម៌កម្ពុជា រួមដំណើរដោយ សមាជិកក្រុមប្រឹក្សាស្រុក អុីមុំាស្រុក អុីមុំាម៉ាស្ជិទ និងអាជ្ញាធរមូលដ្ឋាន បន្តចុះសួរសុខទុក្ខ នាំយកអំណោយជាកញ្ចប់ អាហារស្រាយបួសខែរ៉ម៉ាឌន ចែកជូនសាស និកឥស្លាមក្រីក្រ ចំនួន៥០គ្រួសារ នៅភូមិមេម៉ៃកេីត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសជួប សំណេះសំណាល ឯកឧត្តម ម៉ូត យូសុះ ថ្លែងប្រាប់ទៅដល់ បងប្អូនសាសនិកឥស្លាម ចំពោះការអនុវត្ត ការបួសតមអាហារ តាមច្បាប់សាសនាឥស្លាម ដោយគោរព ចំពោះអល់ ឡោះតែ១គត់ បន្ទាប់មកត្រូវគោរព តាមមាគាព្យាការី មូហាំម៉ាត់ បន្ទាប់មកទៀត គឺគោរពមេដឹកនាំរបស់ខ្លួន ។

ឯកឧត្តម ម៉ូត យូសុះ ក៍បានផ្តាំផ្ញើ ដល់បងប្អូនពលរដ្ឋទាំងអស់ ត្រូវរួមគ្នាបន្តទប់ស្កាត់បង្ការ កុំអោយឆ្លងមេរោគកូវីដ១៩ ដោយប្រកាន់ខ្ជាប់ខ្ជួន នូវអនាម័យជាប់ជាប្រចាំ ត្រូវពាក់ម៉ាស់ ដុសលាងសម្អាត ដៃដោយសាប៊ូ ទឹកអាល់កុល ឫជែលសម្លាប់មេរោគ និងកុំជួបជុំគ្នា ដោយមិនមានការចាំបាច់ ។

ឯកឧត្តម ម៉ូត យូសុះ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះម្ចាស់អំណោយ និងលោក សិន រំលី ដែលបាននាំយកអំណោយ មកចែកជូនប្រជាពលរដ្ឋ ដោយសំណូមពរ អោយនៅតែបន្ត ជួយឧបត្ថម្ភ បន្ថែមទៀត ដើម្បីបង្ហាញពី វប្បធម៍ចែករំលែក ជួយគ្នាក្នុងគ្រា មានទុក្ខលំបាក ពិសេសសម្រាប់ ប្រជាពលរដ្ឋទីទាល់ក្រ ។ ចំណែក លោក សិន រំលី បានអំពាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តារួមគ្នាបន្តទប់ស្កាត់ ការពារបន្ថែមទៀត ពីជំងឺកូវីដ១៩ ពិសេសត្រូវគោរព តាមការណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល អាជ្ញាធរខេត្ត និងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ។

សូមជម្រាបថា សមាគមមិត្តភាព និងសប្បុរសធម៌កម្ពុជា បានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល និង អាជ្ញាធរខេត្តត្បូងឃ្មុំ ក្នុងការ អភិវឌ្ឍកសាងធន ធានមនុស្ស វិស័យអប់រំ សាសនា សាងសង់សាលារៀន ជួយដល់សិស្សនិស្សិត កុមារកំព្រា ប្រជាពលរដ្ឋក្រីក្រ សាងសង់ផ្ទះគំរូ ផ្ទះតាមភូមិ ព្រមទាំងសមិទ្ធផលនានា ជាច្រើនទៀត ។

សូមបញ្ជាក់ដែរថា ចំពោះកញ្ចប់អាហារ ស្រាយបួសចែកជូន គ្រួសារទីទាល់ក្រទាំង៥០គ្រួសារ ដោយចំណាយក្នុង១គ្រួសារ អស់ ១០មុឺនរៀល សរុបអស់៥លានរៀល គឺទទួលបានមកពី សប្បុរសជនប្រទេសអារ៉ាប់ និងកាតា តាមរយៈសមាគមមិត្តភាព និងសប្បុរសធម៌កម្ពុជា ក្នុងនោះគ្រួសារនីមួយៗ ទទួលបានឣង្ករ ១៥គីឡូក្រាម, មី២០កញ្ចប់, ទឹកក្រូច៣លីត្រ១ដប, ស្ករស២គីឡូក្រាម, ត្រីខ១០កំប៉ុង, ផ្លែល្មើ១គីឡូក្រាម និងប្រេងឆា១ដប ៕