បណ្តាញសង្គម

អភិបាលស្រុកអូរាំងឪ នាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ចែកជូន ប្រជាពលរដ្ឋដែលងាយរងគ្រោះ ជនទីទ័លក្រ និងជនចាស់ជរា

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស អនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានដឹកនាំ សមាជិក គណៈកម្មាធិការសាខា និងអនុសាខាស្រុក និងអាជ្ញាធរដែនដី ចុះសួរសុខទុក្ខ ចែកអំណោយមនុស្សធម៌ របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា តាមរយៈ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ជូនប្រជាពលរដ្ឋ ជនងាយរងគ្រោះ ចំនួន ៣១គ្រួសារ ឃុំគងជ័យ ២០គ្រួសារ និងឃុំអំពិលតាពក ១១គ្រួសារ ស្ថិតនៅស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ។

នៅក្នុងឱកាសនោះ ងួន ប៊ុណ្ណាន បានថ្លែងថា ក្នុងនាមកាកបាទ ក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងអនុសាខា កាកបាទស្រុកអូរាំងឳ ដោយទទួលបាននូវ ព័ត៌មានពី ទុក្ខលំបាក របស់ប្រជាពលរដ្ឋ ជាពិសេសក្នុងនាមសម្តេច កត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារ ចុះនាំយកអំណោយ ដើម្បីជួយដោះស្រាយ ការលំបាកជូន ប្រជាពលរដ្ឋដែល កំពុងមានការខ្វះខាត ចាំបាច់ចំពោះមុខ កំពុងជួបការលំបាក ។

ជាមួយគ្នានោះ លោក ងួន ប៊ុណ្ណាន ក៍បានពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ជូនដល់បងប្អូន ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក អាណិតអាសូរបំផុត ដែលជានិច្ចជាកាល តែងតែគិតគូរ ខ្វល់ខ្វាយពីសុខទុក្ខ ពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ ពូជសាសន៍ ជំនឿសាសនា ឬនិន្នាការ នយោបាយនោះឡើយ « ពោលគឺទីណា ដែលពលរដ្ឋ មានទុក្ខលំបាក ទីនោះគឺមានកាកបាទ ក្រហមកម្ពុជា » ។

លោក អភិបាលស្រុក បានបញ្ជាក់ផងដែរថា ដោយសារការឆ្វេង យល់និងដឹកនាំដ៍ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រង ការសាយភាយ ជំងឺកូវីដ១៩ ដែលធ្វើឲ្យស្ថានការណ៍ជំងឺនេះ នៅកម្ពុជាមានលក្ខណៈ ល្អប្រសើរ គឺអាចគ្រប់គ្រង និងការពារការឆ្លង បន្តស្ថិតក្នុងចំនួន តិចតួច ប៉ុន្តែទោះជាយ៉ាងនេះក្តី គឺយើងមិនត្រូវ ភ្លេចខ្លូន នោះឡើយ ជាពិសេស រក្សាអនាម័យ ជាប់ជានិច្ច ក្នុងយុទ្ធនា ការប្រយុទ្ធ ដោយបន្តការពារ រលកទី ២ នៃការចម្លងវីរុស កូវីដ-១៩ ក្នុងប្រទេសកម្ពុជា ។

សូមបញ្ជាក់ថា អំណោយចែកជូន ប្រជាពលរដ្ ឋជនងាយរងគ្រោះ ចំនួន៣១គ្រួសារ ដោយក្នុង០១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអុីវ ០១យួរ ប្រេងឆា ០១ដប ត្រីខ ០១ឡូតិ៍ ម៉ាស់០១ដុំ អាកុល ១ដប និងថវិកា ២០,០០០រៀល ផងដែរ ៕