Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះសួរសុខទុក្ខ នាំយកថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសារសមាជិកក្រុមប្រឹក្សាឃុំបើុស១ ដែលទទួលមរណៈភាព

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ នាថ្ងៃទី២៦ ខែឧសភា ២០២០ ឯកឧត្ដម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ និងក្រុមការងារ រួមជាមួយអាជ្ញាធរ មូលដ្ឋាន អញ្ជើញបានចុះសួរសុខទុក្ខ ចូលរួមសោកស្តាយ និងចូលរួមរំលែកមរណៈទុក្ខ ជាមួយក្រុម គ្រួសារសពលោក ស្លេះ លឹម សមាជិកក្រុម ប្រឹក្សាឃុំបុើស១ ព្រមទាំងនាំយកថវិកា របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថវិកា របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ផ្តល់ជូនគ្រួសារ សពផងដែរ ។

សូមជម្រាបថា លោក ស្លេះ លឹម សមាជិកក្រុមប្រឹក្សា ឃុំបើស១ ត្រូវបានទទួល មរណៈភាព កាលពីវេលាម៉ោង៥ និង២៥នាទីល្ងាច ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។ បន្ទាប់មក ឯកឧត្តម និង ក្រុមការងារបន្ តចុះទៅសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ដែលស្ថិតនៅ ភូមិសោយ២ ឃុំបើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

នាក្នុងឱកាស សំណេះសំណាល ឯកឧត្តម បានណែនាំឲ្យ បងប្អូប្រជាពលរដ្ឋ ត្រូវប្រកាន់ខ្ជាប់ខ្ជួន នូវអនាម័យជាប់ ជាប្រចាំថ្ងៃបន្ថែម ពីលើការសម្អាតខ្លួន យកទឹកថ្វាយបង្គំ ទាំងប្រាំពេល ក៍ដូចជារួមគ្នា បន្តទប់ស្កាត់បង្ការ កុំអោយឆ្លង មេរោគកូវីដ១៩ ដោយ ត្រូវពាក់ម៉ាស់ ដុសលាងសម្អាត ដៃដោយសាប៊ូ ទឹកអាល់កុល ឫជែលសម្លាប់មេរោគ និងកុំជួបជុំ គ្នាដោយមិន មានការចាំបាច់ ដោយគោរពតាមការណែនាំ របស់រាជរដ្ឋាភិបាល ក្រសួង សុខាភិបាល ថ្នាក់ដឹកនាំខេត្ត និងគណៈដឹកនាំ ជាន់ខ្ពស់នៃសាសនាឥស្លាម ។

ឯកឧត្តម ក៏បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តការពារនិង ទប់ស្កាត់ទាំងអស់គ្នា ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមកពីក្រៅប្រទេស ត្រូវនៅដាច់ដោយ ឡែកពីក្រុមគ្រួសារ បងប្អូនដើម្បី ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការ រីករាលដាល ជម្ងឺកូវីដ១៩ ៕