Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រយៈពេល៥ថ្ងៃ ឆៀកចល័តមកដល់ខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋសម្រុកយករថយន្តធ្វើឆៀករួច បានចំនួនជាង៥០០គ្រឿង

  • បោះពុម្ព

ឆៀកចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានធ្វើការត្រួតពិនិត្យលក្ខណៈ

បច្ចេកទេស(ឆៀក)យានយន្ត រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ដែលមានទីតាំងនៅខាងក្រោយរបងសាលាខេត្តត្បូងឃ្មុំ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

គិតត្រឹមថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២០នេះ រយ:ពេល៥ថ្ងៃកន្លងទៅ ម្ចាស់យានយន្ត បាននាំយករថយន្តតូចធំគ្រប់ប្រភេទរាប់រយគ្រឿង សម្រុកមកបន្តកន្ទុយគ្នាតាំងពីព្រឹកព្រលឹម រហូតដល់យប់ ដើម្បីធ្វើការឆៀក តែក្នុងនោះមានជាង៥០០គ្រឿងប៉ុណ្ណោះ គឺក្នុងមួយថ្ងៃជាង១០០គ្រឿង ដែលបានឆៀករួចរាល់ ខណៈនៅសល់តែស្អែក១ថ្ងៃទៀត ឆៀកចល័តនឹងបន្តទៅខេត្តកំពង់ធំ តាមការកំណត់របស់ក្រសួងសាធារណៈការ។

បើតាមលោក ពាង វិចិត្រ អនុប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ ទទួលបន្ទុកដឹកនាំឆៀកចល័តបានឲ្យដឹងថា មកដល់ល្ងាចថ្ងៃទី២៩ ខែឧសភា មានយានយន្តតូចធំ ដែលបានត្រួតពិនិត្យបច្ចេកទេស (ឆៀក) រួចចំនួនជាង៥០០គ្រឿង។

ដោយគិតជាមធ្យមត្រួតពិនិត្យ ក្នុង១ថ្ងៃ បានចាប់ពី៨០គ្រឿង ទៅ១២០គ្រឿង បើប្រព័ន្ធគ្រប់គ្រងគ្មានបញ្ហា ដោយចាប់ពីព្រឹកព្រលឹមដល់ម៉ោង៥ល្ងាច ហើយក្រុមការងារបន្តអាចឈានដល់ម៉ោង១២យប់ ក្រោយពីឆៀកជូនម្ចាស់យានយន្តហើយ គឺនៅបន្តរៀបចំឯកសារនានាបន្ថែមទៀត។

លោក ពាង វិចិត្រ បញ្ជាក់ទៀតថា ចំពោះម្ចាស់យានយន្តចាស់ ត្រូវយកមកជាប់ជាមួយនូវរថយន្ត ដែលត្រូវត្រួតពិនិត្យ និង វិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចាស់ និង COPY ប័ណ្ណសំគាល់យានយន្ត (កាតគ្រី) មួយសន្លឹក និងចំពោះយានយន្តថ្មីត្រូវ COPY សន្លឹកពន្ធនាំចូលមួយសន្លឹក និងCOPY អត្តសញ្ញាណប័ណ្ណចំនួនមួយសន្លឹក។

ហើយចំពោះការត្រួតពិនិត្យនេះ គឺពិនិត្យទៅលើប្រព័ន្ធភ្លើងបំភ្លឺផ្លូវ ចង្កូត ប្រព័ន្ធហ្វ្រាំង សំបកកង់ កំរិតល្បឿន ជាដើម-ល-។

លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការត្រួតពិនិត្យយានយន្តនេះ ជាការសម្រួលដល់ប្រជាពលរដ្ឋ លើការត្រួតពិនិត្យដែលកាលពីមុន គឺម្ចាស់យានយន្តត្រូវទៅធ្វើការត្រួតពិនិត្យ នៅឯខេត្តដ៍ទៃដែលនៅជិតគ្នា តែពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រើប្រាស់ម៉ាស៊ីនចល័តធ្វើការត្រួតពិនិត្យ ដើម្បីកាត់បន្ថយការចំណាយថវិការ និងពេលវេលា ដែលពិតជាផ្តល់លក្ខណៈងាយស្រួល ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្តទាំងអស់គ្រប់ប្រភេទ ពិសេសនៅក្នុងខេត្តត្បូងឃ្មុំនេះតែម្តង៕