Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកាសលោក តាំង ម៉េងរ៉ាត់ ចូលកាន់តំណែងជាអភិបាលរងស្រុកមេមត់

  • បោះពុម្ព

នាសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ចេង ប៉ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសលោក តាំង ម៉េងរ៉ាត់ ចូលកាន់តំណែងជាអភិបាលរងស្រុកមេមត់

នៅសាលប្រជុំសាលាស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ក្នុងនោះ ក៏មានការចូលរួមពី ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត អភិបាលស្រុក ប្រធាន/អនុប្រធាន ការិយាល័យស្រុក មន្ត្រីសាលាស្រុក និង មេឃុំជាច្រើនរូបទៀត។

បន្ទាប់ពីលោក ហ៊ាង សុភី នាយកស្ដីទីទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តត្បូងឃ្មុំ បានអានប្រកាសស្ដីពីការតែងតាំងមន្ត្រីរាជការរួចមក លោក តាំង ម៉េងរ៉ាត់ អភិបាលរងស្រុកមេមត់ ដែលទើបតែប្រកាសចូលកាន់តំណែង បានធ្វើការប្តេជ្ញាចិត្ត ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល គោរពនិងខិតខំអនុវត្តកម្មវិធីនយោបាយ ច្បាប់លិខិតបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធបន្តនិរន្តភាពការងារក្នុងរដ្ឋបាលស្រុក លើសេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេស គោរពពេលវេលា មានសាមគ្គីភាពផ្ទៃក្នុង ចំពោះអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកំលាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារបន្ត ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត មានប្រសាសន៍ថា ៖ ការប្រកាសផ្ទេរភារកិច្ចអភិបាលរងស្រុកមេមត់នាពេលនេះ គឺដំណើការធម្មតានៃការរៀបចំចូលកាន់មុខតំណែង របស់មន្រ្តីរាជការក្នុងនាមមុខងារសាធារណៈរបស់រដ្ឋ ដើម្បីបន្តនិរន្តភាពការងារ និងការចូលរួមបង្កើនសមត្ថភាពលើការងារដឹកនាំរដ្ឋបាលស្រុកឲ្យមានកាន់តែប្រសើរឡើង។

ឯកឧត្តម បន្តថា៖ ការប្រកាសតែងតាំងឲ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុកថ្មីនាពេលនេះ ត្រូវតែប្ដេជ្ញាចិត្តអនុវត្តនិងគោរពតាមការណែនាំ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រគល់ជូន ខិតខំបំពេញការងារតាមតួនាទីភារកិច្ច ឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនសាម្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ឲ្យកាន់តែល្អប្រសើរ ចូលរួមផ្ដល់សេវាសាធារណៈលើគ្រប់វិស័យ ឲ្យកាន់តែល្អប្រសើរដល់ប្រជាពលរដ្ឋ។

មន្ត្រីទាំងអស់ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានា សហការជាមួយដៃគូអង្គភាពចំណុះអោយស្រុក ចេះសាមគ្គីភាពផ្ទៃក្នុងនៅក្នុងអង្គភាព ត្រូវខិតខំបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ធ្វើផែនការប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំឆ្នាំ បំពេញនូវចំណុចខ្វះខាតនិងសហការជាមួយមន្ត្រីទាំងអស់នៅក្នុងស្រុក ស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីអោយការងារនៅក្នុងស្រុករបស់យើងរីកចម្រើន។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា ផ្ដាំផ្ញើដល់អាជ្ញាធរស្រុក ត្រូវទប់ស្កាត់រាល់រូបភាពអសន្តិសុខទាំងឡាយរួមមាន ល្បែងស៊ីសង ក្រុមក្មេងទំនើង គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រប់រូបភាព និងយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយ (ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព) និងពង្រឹងការគ្រប់គ្រងនិងអភិវឌ្ឍន៍សមត្ថភាពមន្ត្រី ដើម្បីត្រៀមទទួលការផ្ទេរមុខងារពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយត្រូវជំរុញការអនុវត្តមុខងារទៅតាមរចនាសម្ព័ន្ធថ្មីផងដែរ។

គួរបញ្ជាក់ថា៖លោក តាំង ម៉េងរ៉ាត់ ជាអតីតអភិបាលរងស្រុកអូររាំងឪ ត្រូវបានផ្ទេរភារកិច្ចមកបម្រើការងារជាអភិបាលរងស្រុកមេមត់វិញ៕