Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ជា សុផារ៉ា និង ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ស្រុកក្រូចឆ្មារ

  • បោះពុម្ព

ត្បូងឃ្មុំ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤នេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តត្បួងឃ្មុំ និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះ សំណេះសំណាយ ជាមួយ ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងភូមិព្រែកក្រូច ឃុំប៉ើស១ ស្រុកក្រូចឆ្មារ។

ឯកឧត្តមប្រធានក្រុមការងារ ក៍បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត ដែលមានទំនុក គាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តការគ្រប់គ្រង រាជរដ្ឋាភិបាល អាណត្តិទី៥ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម ក៍បានសន្យាជួយ ជួសជុល រាល់ហេដ្ឋារចនាសម្ព័ន្ធ ដែលបានខូចខាត ដោយទឹកជំនន់ និងផ្តល់សាលាបុណ្យ ១ខ្នង សម្រាប់ប្រើប្រាស់ ក្នុងវិស័យព្រះពុទ្ធសាសនា។