Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋលេខាធិការក្រសួងអប់រំ ចុះពង្រឹងដំណើរការបង្រៀន រៀន និងការគ្រប់គ្រងទិន្នន័យអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ និងកំពង់ចាម

  • បោះពុម្ព

ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ រួមដំណើរដោយឯកឧត្តម សុះ ហ្វាស៊ី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

និងថ្នាក់ដឹកនាំគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ចុះពង្រឹងដំណើរការបង្រៀន រៀន និងការគ្រប់គ្រងទិន្នន័យអប់រំឥស្លាមក្នុងខេត្តត្បូងឃ្មុំ និងកំពង់ចាម។

ក្នុងឱកាសសំណេះសំណាល ឯកឧត្តម ណុះ ស្លេះ បានលើកឡើងថា ការដឹកនាំ និងការគ្រប់គ្រងនៅថ្នាក់មូលដ្ឋាន ពិតជាទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក៍ដូចជាអរគុណផងដែរដល់មន្ទីរអប់រំ យុវជន និងកីឡា ដែលបានសហការរៀបចំកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងពង្រឹងវិស័យអប់រំឲ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តម ណុះស្លេះ បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តរួមគ្នាទប់ស្កាត់ជម្ងឺកូវីឌ១៩ រាតត្បាតជាសកល បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចគ្រូសារ សហគមន៍ជាតិ និងសកលលោកទាំងមូល ពិសេសណែនាំឲ្យយកជាប់តាមខ្លួនរាល់ពេលធ្វេីដំណេីរនូវម៉ាស់ ទឹកអាកុល និងជែលសម្លាប់មេរោគ ត្រូវដុសលាងសម្អាតដៃ អោយបានច្រើនដង ។

ឯកឧត្តម រដ្ឋលេខាធិការ បានអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ(តួនៗ)ឲ្យបន្តពង្រឹងការអនុវត្តតាមវិធានការទប់ស្កាត់ជម្ងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងយកចិត្តទុកដាក់ ព្យាយាមឲ្យសិស្សានុសិស្សបានរៀនសូត្រតាមគ្រប់មធ្យោបាយ ពិសេសការបង្រៀនពីចម្ងាយតាមផេកផ្លូរការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕