Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ ជំរុញឱ្យប្រជាកសិករទាំងអស់ នាំគ្នាបង្កើនការដាំដុះនិងចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពនិងប្រាក់ចំណូលគ្រួសារ ខណៈជំងឺកូវីដ១៩ បន្តរីករាលដាល

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ « ការដាំដុះដំណាំ រួមផ្សំបន្លែ បង្ការផ្សេងៗ និងបន្ថែម កុំទុកដីឲ្យនៅទំនេរ ធ្វើឲ្យជីវភាព បងប្អូនកាន់ តែប្រសើរឡើ ខណៈជំងឺកូវីដ១៩ កំពុងរីករាលដាល ជាសកល »

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល និងនាំយក គ្រាប់ពូជបន្លែ និងសម្ភារៈ អន្តរាគមន៍ បន្ទាន់ ចែកជូនកសិករចំនួន ៦៧គ្រួសារ មកពី៦ឃុំ មានឃុំគង់ជ័យ ឃុំទួលសុភី ឃុំប្រធាតុ ឃុឃុំដំរិល ឃុំចក និងឃុំមៀន ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ។

ក្នុងពិធីចែកគ្រាប់ ពូជបន្លែ និងសម្ភារៈ ក៏មានការអញ្ជើញ ជាអធិបតីពី ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន / អនុប្រធាន មន្ទីរ / អង្គភាពជុំវិញខេត្ត និងប្រជាកសិករ ចូលរួមជាច្រើនរូបទៀត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៍ថា ការដាំដុះបន្លែបង្ការ ត្រូវតែអនុវត្ត គ្រប់រដូវកាល ទៅតាមក្រុម គ្រួសារនីមួយៗ ដោយមិនចាំបាច់ តែនៅក្នុងអំឡុង កូវីដ១៩ ទើបយើងដាំដុះនោះទេ ពីព្រោះបន្លែបង្ការវាជាតម្រូវការចាំបាច់ណាស់ សម្រាប់យើងទាំងអស់គ្នាទទួលទានប្រចាំថ្ងៃ។

ឯកឧត្តមបណ្ឌិត បញ្ជាក់ថា តាមរយៈនៃ ការដាំដំណាំបន្លែបង្ការ នៅជុំវិញលំនៅដ្ឋាន គឺទទួលបាន ផលប្រយោជន៍ជាច្រើន ក្នុងការរួមចំណែក បង្កើននូវប្រាក់ចំណូល ជីវភាពកាន់តែធូធារ កាត់បន្ថយការចំណាយ និងមិនធ្វើ ចំណាកស្រុកនោះជាដើម ។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជំរុញដល់ ប្រជាកសិករទំាងអស់ ត្រូវនាំគ្នាធ្វើការ ដាំដុះគ្រាប់ពូជបន្លែនេះ ទៅតាមលក្ខណៈបច្ចេក ទេសកសិកម្ម ឲ្យបានគ្រប់ៗគ្នា ព្រោះវាអាចធ្វើឲ្យជីវភាព បងប្អូនអាចរកប្រាក់ចំណូល និងជួយសម្រួល ដល់ជីវភាពប្រជាកសិករ នៅតាមសហគមន៍ ឲ្យមានជីវភាពធូរធា ច្រើនជាងមុន ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ទៅលើដាំដំណាំបន្លែ ដែលគ្មានជាតិគីមី ដើម្បីចូលរួមចំណែក ក្នុងការលើកស្ទួយ កម្រិតជីវភាព របស់បងប្អូន ឲ្យកាន់តែល្អប្រសើរឡើង និងធានានូវសុវត្ថិភាព ក្នុងការបរិភោគ បន្លែប្រចាំថ្ងៃ ព្រមទាំងទទួល បានសុខភាព ល្អផងដែរ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានក៏បានណែនាំ ដល់ប្រជាពលរដ្ឋ ដែលជាកសិករថា ដោយស្ថានភាពបច្ចុប្បន្ននេះ ជំងឺកូវីដ១៩ កំពុងរីករាលដាល នៅលើសកលលោក ដូច្នេះសូមឱ្យប្រជាពលរដ្ឋ ទាំងអស់ ត្រូវរស់នៅឱ្យ មានអនាម័យ ដោយត្រូវលាងដៃ ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ជែលជាប្រចាំចៀសវាង ការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ ក្នុងទីប្រជុំជន ប្រសិនបើមានអាការៈ ក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឬទូរស័ព្ទទៅលេខ១១៥ ដើម្បីទទួលបានសេវា ពិនិត្យសុខភាព ឱ្យបានត្រឹមត្រូវផងដែរ ។

សូមបញ្ជាក់ថា ៖ ការចែកគ្រាប់ពូជ ជូនកសិករចំនួន ៦៧គ្រួសារ មកពី៦ឃុំ ក្នុងស្រុកអូរាំងឪ រួមមាន ( ត្រកួន ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃតឿ សាឡាត់) និងសម្ភារៈ (មានទុយោសាច ថាសបណ្ដុះកូន បន្លែ សំណាញ់ទ្រើង និងកៅស៊ូគ្រប់រង ) ៕