Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បន្តចុះសំណះសំណាល ចែកអំណោយជូនពលរដ្ឋជនងាយរងគ្រោះ ២២គ្រួសារ ក្នុងស្រុកអូររាំងឪ និងពលករកំពុងធ្វើចត្តាឡីស័ក៧២នាក់ នៅក្រុងសួង

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈ កម្មាធិការ សាខាកាក បាទក្រហមខេត្ត និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុម ប្រឹក្សាខេត្ត 

រួមជាមួយក្រុម ការងារសាខា កាកបាទក្រហម អញ្ជើញចុះ សំណេះសំណាល នាំយកអំណោយ ដ៍ថ្លៃថ្លា របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសាខា កាកបាទក្រហមខេត្ត ចំនួន ២២កញ្ចប់ ទៅចែកជូន ប្រជាពលរដ្ឋ ជាជនងាយរងគ្រោះ ក្នុងនោះមាន ជីវភាពខ្វះខាត ទីទាល់ក្រ ស្ត្រីមេម៉ាយ ជនពិការ និងកុមារកំព្រា ចំនួន១៣គ្រួសារ ពលរដ្ឋរង គ្រោះភ្លើងឆេះផ្ទះ១គ្រួសារ និងរងគ្រោះ ខ្យល់កន្ត្រាក់ ៨គ្រួសារ ក្នុងស្រុកអូររាំងឪ ក៍ដូចជាពលករ ដែលទើបមកពី ប្រទេសក្រៅ ចំនួន ៧២នាក់ កំពុងធ្វើចត្តា ឡីស័ករយៈពេល ១៤ថ្ងៃ ក្នុងវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សួង ស្ថិតក្នុង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈ កម្មាធិការ សាខាកាកបាទក្រហមខេត្ត បានពាំនាំ ប្រសាសន៍ផ្តាំផ្ញើ ដោយក្តីនឹក រលឹកពីសំណាក់ ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំង ២២គ្រួសារ ដោយក្តីនឹករលឹក អាណិតអាសូរ បំផុត ដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយ ពីសុខទុក្ខពលរដ្ឋខ្មែរ គ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា រឺនិន្នាការនយោបាយនោះឡើយ «ពោលគឺទីណា ដែលពលរដ្ឋមាន ទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ » ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា ដោយសារការឆ្វេងយល់ និងដឹកនាំ ដ៍ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឃុំគ្រងការសាយភាយ ជំងឺកូវីដ១៩ ដែលធ្វើឲ្យស្ថានការណ៍ជំងឺនេះ នៅកម្ពុជា មានលក្ខណៈល្អប្រសើរ គឺអាចគ្រប់គ្រង និងការពារ ការឆ្លងបន្តបាន ប៉ុន្តែទោះជាយ៉ាងនេះក្តី គឺយើងមិនត្រូវ ភ្លេចខ្លូននោះឡើយ ។

ចំពោះអំណោយ ដែលត្រូវបានចែកជូន ជនងាយរងគ្រោះទាំង ២២គ្រួសារនោះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប្រេងឆា អាវយឺត ម៉ាស់ អាកុល ព្រមទាំងថវិការ ចំនួន ៥ម៉ឺនរៀល សម្រាប់ពលរដ្ឋមាន ជីវភាពខ្វះខាត ១៣គ្រួសារ និងរងគ្រោះខ្យល់ កន្ត្រាក់ស្រាល ២គ្រួសារ និង១០ម៉ឺនរៀលសម្រាប់ គ្រួសាររងគ្រោះ ខូចខាតធ្ងន់ធ្ងរ ដោយខ្យល់កន្ត្រាក់ ០៦គ្រួសារ និងភ្លើងឆេះផ្ទះ ០១គ្រួសារ ។

បន្ទាប់មក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង រួមទាំងក្រុមការងារ បានបន្តដំណើរចុះ ទៅត្រួតពិនិត្យ សួរសុខទុក្ខពលករ ដែលទើប មកពីក្រៅប្រទេសចំនួន៧២នាក់ កំពុងដាក់ខ្លួន ឲ្យនៅដាច់ដោយឡែករយៈ ១៤ថ្ងៃ នៅវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សួង ដោយផ្តល់ជូនថវិការ ក្នុងម្នាក់ ៥ម៉ឺនរៀល ផងដែរ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹក និងអំពាវនាវ ឲ្យបងប្អូន ប្រជាពលរដ្ឋ បង្កើនការ ប្រុងប្រយ័ត្ន នៅក្នុងសកម្មភាព ប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សា អនាម័យជាប់ជានិច្ច មិនត្រូវជួបជុំ ឬប្រមូលផ្តុំគ្នានោះទេ ជាពិសេសចំពោះ ពលករទើប មកពីក្រៅប្រទេស ត្រូវដាក់ខ្លួន ឲ្យនៅដាច់ដោយ ឡែករយៈពេល ១៤ថ្ងៃ ដោយអនុវត្ តតាមវិធានការ កាពាររបស់ អាជ្ញាធរមូលដ្ឋាន ក្រសួងសុខា ភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាល ចម្លងបន្តនៃជំងឺ កូវីត-១៩ ព្រោះថាជម្ងឺនេះ វាអាចឆ្លងយ៉ាងលឿនបំផុត ពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀត និងអាចឲ្យយើងស្លាប់បាន ៕