Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាង​រាស្ត្រ​ខេត្តត្បូងឃ្មុំ និងភ្នំពេញ អញ្ជើញ​ចុះសំណេះសំណាល និង​​ផ្តល់ប្រាក់ឧបត្ថម្ភជូនកុមារ​កំព្រា​ចំនួន​១០៤នាក់​​ ក្នុងស្រុក​ពញាក្រែក​

  • បោះពុម្ព

នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្រ្តខេត្តត្បូងឃ្មុំ ជាអុីមុំាខេត្តនិង លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្ររាជធានីភ្នំពេញ អញ្ជើញជាអធិបតី ក្នុងពិធី

សំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភជូនកុមារកំព្រាចំនួន១០៤នាក់ ដោយមានការអញ្ជីញចូលរួមអមដំណើរពី ឯកឧត្តម ម៉ាត់ ហ្គូហ្វូត ឯកឧត្តម សុះ រ៉ហ្វាត ជាក្រុមប្រឹក្សាខេត្ត និងគណៈចលនាគ្រូបង្រៀនខ្មែរឥស្លាម ទូទាំងខេត្ត លោកអុីមុំាស្រុកពញាក្រែក យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក និងយុវជនសម្ពន្ធ័យុវជនមុស្លិមកម្ពុជា CMYA ព្រមទាំងអាជ្ញាធរ មូលដ្ឋាន ស្ថិតនៅ ភូមិថ្មី ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្នុងពិធីសំណេះសំណាលឯកឧត្តម ម៉ូត យូសុះ បានជំរុញឲ្យប្អូនៗខិតខំប្រឹងប្រែងរៀនសូត្រ អោយក្លាយយជាអ្នកដឹកនាំដ៏ល្អម្នាក់នៅក្នុងសហគមន៍ ឯកឧត្តមក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យនៅតែបន្ត ថែរក្សាអនាម័យ រស់នៅស្អាត និងអនុវត្ថរាល់វិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញក៏ដូចជាក្រសួងសុខាភិបាល ក្នុងការការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។

ឆ្លៀតឱកាសនោះផងដែរ លោកជំទាវ ម៉ាណ ណាវី ក៏បានពាំនាំក្ដីនឹករលឹកសួរសុខទុកពីរឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ទៅកាន់បងប្អូនប្រជាពលរដ្ឋ ។

ជាចុងក្រោយលោកជំទាវ ក៏បានសូមថ្លែងអំណរអរគុណដល់ម្ចាស់ជំនួយពីរសប្បុសជនអូសស្ត្រាលី និងអង្គការពិភពកុមារកំព្រាកម្ពុជា ព្រមទាំងសហការីដែលនាំយកអំណោយមកចែកប្អូនៗជារាងរហូតមក និងសូមឲ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលបាននូវសេចក្ដីសុខស្លាម៉ាត់ ករុណារោះម៉ាត់ និងចម្រេីនប៉ារ៉កាត់ ពីរអល់ឡោះ។

ប្រាក់ឧបត្ថម្ភជូនកុមារកំព្រាចំនួន ១០៤នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ១០៥ដុល្លា សរុបថវិកាទាំងអស់ចំនួន ១០,៩២០ ដុល្លាសហរដ្ឋអាមេរិក។ ថវិកាឧបត្ថម្ភសម្រាប់កុមារកំព្រានាពេលនេះ ជាជំនួយទទួលបានពីរសប្បុសជនអូសស្ត្រាលី តាមរយៈអង្គការពិភពកុមារកំព្រាកម្ពុជា ដែលមានលោកស្រី ជិប នូស្នី ជាប្រធាន៕