Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាងរាស្រ្តខេត្តត្បូងឃ្មុំ បន្តចុះផ្សព្វផ្សាយវិធានការពារជំងឺកូវីដ១៩ដល់ថ្នាក់ដឹកនាំខ្មែរឥស្លាមទូទាំងស្រុកតំបែរ

  • បោះពុម្ព

នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ជាអុីមុំាខេត្ត អមដំណើរដោយឯកឧត្ត សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លោកនាដ្ឋ រ៉ាវុធ

ប្រធានក្រុមប្រឹក្សាស្រុកតំបែរ សមាជិកក្រុមប្រឹក្សាស្រុក បានអញ្ជើញចូលរួមផ្សព្វផ្សាយ ពីវិធានការការពារពីជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំខ្មែរឥស្លាមទូទាំងស្រុកតំបែរ ដែលរួមមានគណៈអ៉ីមុំាស្រុក ហាកឹម នាយកគ្រួខ្មែរ ឥស្លាមស្រុក នាយកកម្រង អាជ្ញាធរមូលដ្ឋាន និងតួន ចំនួន១២០នាក់ ពិធីនេះធ្វើឡើងតនៅវិហារឥស្លាម "មើក ហ្វីរ៉ោះ" ស្ថិតនៅក្នុងភូមិព្រែកជ័រ ឃុំសេដា ស្រុកតំបែរខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសសំណេះសំណាលឯកឧត្តម ម៉ូត យូសុះ ក៍បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំខ្មែរឥស្លាមនិងបងប្អូនពលរដ្ឋទាំងអស់ ត្រូវរួមគ្នាបន្តទប់ស្កាត់បង្ការកុំអោយឆ្លងមេរោគកូវីដ១៩ ដោយប្រកាន់ខ្ជាប់ខ្ជួននូវអនាម័យជាប់ជាប្រចាំថ្ងៃបន្ថែមពីយើងប្រតិបត្តិយកទឹកថ្វាយបង្គុំប្រាំដងក្នុង១ថ្ងៃ ត្រូវពាក់ម៉ាស់ ដុសលាងសម្អាតដៃដោយសាប៊ូ ទឹកអាល់កុល ឫជែលសម្លាប់មេរោគ និងកុំជួបជុំគ្នា ដោយមិនមានការចាំបាច់ ជាពិសេសសម្រាប់បងប្អូន ប្រាជាពលរដ្ឋដែលមកពីក្រៅប្រទេសត្រូវនៅដោយដាច់ដោយឡែកពីក្រុមគ្រួសារបងប្អូនចំនួន១៤ថ្ងៃដើម្បីចូលរួមទប់ស្កាត់បង្ការជាមួយក្រសួងសុខាភិបាល រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ។

ឯកឧត្តម ក៍បានកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងស្រុកតំបែរ ដែលតែងតែយកចិត្តទុកដាក់ និងបម្រើប្រជាពលរដ្ឋរបស់ខ្លួនបានល្អដូចប្រសាសន៍សម្ដេចអគ្គមហាសេនាបតិតេជោហ៊ុនបានលើកឡើងថា ’’មន្រ្តីរាជការគឺជាអ្នកបម្រើរាស្រ្ត មិនមែនជាចៅហ្វាយរាស្រ្តទេ’’៕