បណ្តាញសង្គម

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣

នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត ប្រធានច្រកចេញចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋសាលាខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តត្បូងឃ្មុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា កិច្ចប្រជុំសាមញ្ញនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការពិនិត្យ អនុម័តលើសេចក្ដីព្រាងកំណត់ហេតុ និងរបាយការណ៍រីកចម្រើនរបស់ខេត្ត ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកក្រុមប្រឹក្សាខេត្ត បានចូលរួមកែតម្រូវក្នុងអង្គប្រជុំនេះ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង ទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ។

ឯកឧត្តម ស៊ាក ឡេង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់។

គូសបញ្ជាក់ថា ៖ កិច្ចប្រជុំនេះប្រព្រឹត្តិទៅមានរបៀបវារៈចំនួន០៤ ត្រូវបានលើកឡើង រួមមាន៖១.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ២.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍រីកចម្រើនប្រចាំឆមាសទី១ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ៣.ពិនិត្យពិភាក្សានិងអនុម័ត លើសេចក្ដីព្រាងផែនការសកម្មភាពការងាររយៈពេលបីខែ (កក្កដា សីហា កញ្ញា) ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ៤.បញ្ហាផ្សេងៗ រួមមាន (ស្ដាប់របាយការណ៍គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត នឹងស្ដាប់របាយការណ៍របស់ផ្កានៅជាពលរដ្ឋខេត្ត)៕