បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ​ ជំរុញប្រជាកសិករបង្កើនការដាំដំណាំ និងចិញ្ចឹមសត្វ​ ដេីម្បីលេីកកម្ពស់ជីវភាព​គ្រួសារ នាសម័យកាលជំងឺកូវីដ-១៩នេះ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ថ្លែងជំរុញឲ្យប្រជាកសិករបង្កើនការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំលក្ខណៈគ្រួសារ រួមទាំងចិញ្ចឹមសត្វ

ដេីម្បីលេីកកម្ពស់ជីវភាពគ្រួសារ នាសម័យកាលជំងឺកូវីដ-១៩នេះ។ មានប្រសាសន៍បែបនេះ ក្នុងឱកាសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ចុះសំណេះសំណាល ចែកពូជបន្លែអន្តរាគមន៍បន្ទាន់ និងសម្ភារៈកសិកម្ម ជូនគ្រួសារក្រីក្រ និងកសិករងាយរងគ្រោះនៃវិបត្តិជំងឺកូវីដ-១៩ នៅឃុំគោកស្រុក ស្រុកតំបែរ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានអំពាវនាវណែនាំឲ្យពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះការប្រែប្រួលអាកាសធាតុ នាពេលបច្ចុប្បន្ន ត្រូវថែរក្សាសុខភាពខ្លួន ដោយរក្សានូវអនាម័យជាប់ជានិច្ច តាមការណែនាំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។

ជាមួយគ្នានោះ បានបន្តចុះសួរសុខទុក្ខពលរដ្ឋក្រីក្រ និងពិនិត្យដំណើរការសម្ភាស៍គ្រួសារស្នើសុំប័ណ្ណក្រីក្រដល់ខ្នងផ្ទះ ក៍ដូចជាចែកជូនថវិការពូមីងតាយាុនិងចែកនំចំណីកុមារាកុមារី ប្រកបដោយភាពស្និទ្ធស្នាលបំផុត ក្នុងនាមជាមេគ្រួសារ ប្រជាជនទូទាំងខេត្តត្បូងឃ្មុំ។

បើតាមលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ និងលោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ បានឲ្យដឹងថា ប្រជាកសិករដែលទទួលពូជបន្លែ និងសម្ភារៈកសិកម្មមានចំនួន៦១គ្រួសារនាឱកាសនោះ ដោយក្នុង១គ្រួសារៗទទួលពូជបន្លែរយៈពេលខ្លី រួមមាន ត្រកួន ១គ.ក្រ ស្ពៃចង្កឹះ ១កញ្ចប់ ស្ពៃក្រញាញ់ ២កញ្ចប់ ស្ពៃតឿ ១កញ្ចប់ សាលាដ ១កញ្ចប់ ក្នុងមួយគ្រួសារ។

ព្រទាំងកសិករទទួលបានពូជបន្លែ និងសម្ភារកសិកម្មសម្រាប់ការធ្វើបង្ហាញ ១៩គ្រួសារ ក្នុង១គ្តួសារទទួលបានកៅស៊ូផ្លាស្ទិចគ្របរង ១ដុំ សំណាញ់ទ្រើង ២ដុំ ទុយោសាច ១ដុំ ថាសបណ្តុះកូន ៥បន្ទះ គ្រាប់ពូជស្ពៃក្រញាញ់ ១កញ្ចប់ គ្រាប់ពូជខាត់ណាដើម ១កញ្ចប់ គ្រាប់ពូជត្រសក់ ១កញ្ចប់ និងគ្រាប់ពូជសណ្តែកកួរ ១កញ្ចប់៕