បណ្តាញសង្គម

ពិធីសំណេះសំណាល និងបូកសរុបការងារ គណបក្ស និងប្រកាសបំពេញបន្ថែម រចនាសម្ព័ន្ធគណៈកម្មាធិការ គណបក្សខេត្ត

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤នេះ គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ មានប្រារព្ធ ពិធីសំណេះសំណាល និងបូកសរុបការងារ គណបក្ស និងប្រកាសបំពេញ បន្ថែមរចនាសម្ព័ន្ធ គណៈកម្មាធិការ គណបក្សខេត្ត ក្រោមអធិបតីភាព ដ៏ខ្ពងខ្ពស់ សម្ដេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងជាប្រធាន ក្រុមកាងារថ្នាក់ណ្ដាល ចុះជួយខេត្ត។

ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ ក្រុមប្រឹក្សាខេត្ត លោកឧកញ៉ា ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក រួមទាំងមន្រ្ដីរាជការ ជាច្រើនរូបទៀត ។