Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៣

  • បោះពុម្ព

នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត (សាលប្រជុំ ខ )សាលាខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ ហៅកាត់ថា(គ.ក.ស.ក)

បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៣ ក្រោមអធិបតីភាព លោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ នី ចាន់ធីតា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

បន្ទាប់ពីលោកស្រី ថន គឹមស៊្រន់ ប្រធានមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ បានឡើងអានរបាយការណ៍អនុវត្តការងារ សម្រាប់ខែកក្កដា និងផែនការសម្រាប់ខែសីហា របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត រួចមក លោកជំទាវ ខៀវ សាមួន បានមានប្រសាសន៏ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការពិភាក្សាលើរបាយការណ៍ការងារ ពិសេសដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ អាចលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អរអោយកាន់តែប្រសើរឡើង សម្រាប់ធ្វើការកែតម្រូវ អក្ខរាវិរុទ្ធ ឃ្លោងឃ្លា ខ្លឹមសារ និងសំណូមពរនានា។

លោកជំទាវ ខៀវ សាមួន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសលោកជំទាវ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ដែលបានជួយជំរុញអោយការងារស្ត្រីរបស់ខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អនាពេលកន្លងមក និងខិតខំបន្តទៅមុខឲ្យកាន់តែល្អប្រសើរទ្វេឡើងបន្ថែមទៀត។

សូមជម្រាបថា សម្រាប់កិច្ចប្រជុំសាមញ្ញលើកទី ១០ អាណិតទី ៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ រួមមានមានរបៀបវារៈ០៤ ត្រូវបានលើកឡើងរួមមាន ៖

១ / ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី ៩ ២/ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង របាយការណ៍ ខែកក្កដា ឆ្នាំ ២០២០ ៣/ ពិនិត្យ និងអនុម័ត លើសេចក្តីសម្រេចស្ដីពី ប្រតិទិននៃកិច្ចប្រជុំសម័យសម្រាប់រយៈពេល ១២ ខែ លើកទី ២ អាណត្តិទី ៣ របស់គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារខេត្តត្បូងឃ្មុំ ៤/ បញ្ហាផ្សេងៗ សេចក្តីជូនដំណឹង ពីរបៀបវារៈកាលបរិច្ឆេទ និងទីកន្លែងសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី ១១ អាណិតទី ៣ ឆ្នាំ ២០២០ របស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រីនិងកុមារ ខេត្ត នៅសាលប្រជុំក្រុមប្រឹក្សា (សាលប្រជុំ ខ ) សាលាខេត្តត្បូងឃ្មុំ ។