Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានយកទៅប្រគល់ជូនគ្រួសារសពបុរសម្នាក់ ដែលបានស្លាប់ពេលធ្វើចត្តាឡីស័កនៅខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បាននាំយកអំណោយដ៏ថ្លៃថ្លា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនក្រុមគ្រួសារបុរសម្នាក់ ដែលបានស្លាប់ពេលកំពុងធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាភូមិ៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

អំណោយដែលប្រគល់ជូនរួមមាន៖ ថវិកាចំនួន៣លានរៀន, អង្ករចំនួន៣០គីឡូក្រាម, មីចំនួន១កេះ, ត្រីខ ចំនួន១យួរ និងឃីតចំនួន១កញ្ចប់។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ មានករណីបុរសម្នាក់ មានទីលំនៅភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានទទួលមរណភាព ក្នុងពេលស្នាក់នៅធ្វើ ចត្តាឡីស័ក នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក សាលាបឋមសិក្សាភូមិ២ ដែលក្រុមគ្រូពេទ្យសន្និដ្ឋានថា អាចបណ្តាលមកពីខ្យល់គ មិនមែនមកពីជំងឺកូវីដ១៩នោះឡើយ។

នៅក្នុងឱកាសនោះ ឯកឧត្តម ហាក់ សុខ មករា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះគ្រួសារនៃសព។ ជាមួយគ្នានោះ គ្រួសារសព បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរយកចិត្តទុកដាក់ ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដោយគ្មានការរើសអើងអ្វីឡើយ៕