Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋងាយរងគ្រោះ៤៣៤គ្រួសារក្នុងស្រុកក្រូចឆ្មារ ទទួលអំណោយមនុស្សធម៍ពីកាកបាទក្រហមកម្ពុជា

  • បោះពុម្ព

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេងប្រធានក្រុមប្រឹក្សាខេត្ត

រួមទាំងសមាជិកសមាជិកាសាខាកាកបាទក្រហមខេត្ត រួមដំណើរជាមួយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាអញ្ជើញចុះសំណេះសំណាល ចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤៣៤គ្រួសារ នៅភូមិទី៣ និងទី៥ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ អគ្គលេខាធិការ រងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរ ជាពិសេស ក្តីព្រួយបារម្ភ ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋទាំងអស់។

លោកជំទាវ ម៉ែន នារីសោភ័គ បានបញ្ជាក់ថា អំណោយដែលមកចែកជូននាពេលនេះ ដើម្បីសម្រួលតម្រូវការចំពោះមុខសម្រាប់បងប្អូន ដោយមិនប្រកាន់ពូជសាសន៍ សាសនា និន្នាការនយោបាយនយោបាយនោះឡើយ គឺទីណាមានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា សម្រាប់គ្រប់គ្នា គ្រប់ពេលគ្រប់ទីកន្លែង។

បន្ថែមពីនេះ លោកជំទាវ អគ្គលេខាធិការ រងទី១ ក៍បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជម្រាបជូនដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាពជាចម្បង ត្រូវមានអនាម័យស្អាតជានិច្ច ជាពិសេស បន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា ។

បន្ថែមពីនេះ សូមប្រជាពលរដ្ឋទាំងអស់ បន្តខិតខំប្រឹងប្រែងប្រកបរបរបង្កបង្កើនផល ដើម្បីជីវភាពគ្រួសារ និងរស់នៅជាមួយគ្នាដោយភាពសុខដុមរមណីកម្មសាសនា ជាតិសាសន៍ ក្រោមម្លប់នៃសន្តិភាព។

ចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាំយកមកចែកជូនជនងាយរងគ្រួសារទាំង៤៣៤គ្រួសារនាឱកាសនោះ ក្នុង១គ្រួសារទទួលបាន៖ អង្ករចំនួន៣០គីឡូក្រាម មី១កេះ ត្រីខ១យួរ សាប៊ូ២ដុំ ឃីត១កញ្ចប់ និងថវិកាចំនួនមួយចំនួនផងដែរ៕