បណ្តាញសង្គម

ឯកឧត្តម ជា សុផារ៉ា អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយ សាសនិកឥស្លាម ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤នេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជា ប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញចុះ សំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយ សាសនិកឥស្លាម។

ឯកឧត្តមប្រធានក្រុមការងារ បានផ្តាំផ្ញើដល់ សាសនិកទាំងអស់ អោយបន្តការគាំទ្រ រាជរដ្ឋាភិបាល ដែលដឹកនាំ ប្រកដដោយគតិបណ្ឌិត ដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងតទៅមុខទៀត ព្រោះថា សម្រាប់ប្រទេសកម្ពុជា គ្រប់សាសនាទាំងអស់ បានចាប់កំណើត នៅថ្ងៃតែមួយ គឺថ្ងៃ ០៧ មករា ១៩៧៩។

គួរបញ្ជាក់ដែលថា ក្នុងប្រទេសកម្ពុជា ទោះបីសាសនា ណាក៍ដោយ មានសិទ្ធគ្រប់គ្រាន់ ក្នុងការប្រារព្ធពិធីបុណ្យ ទៅតាមប្រពៃណី រៀងៗខ្លួនហើយ ដោយឡែក សាសនាឥស្លាម ក៍ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធគ្រប់គ្រាន់ ឲ្យប្រជាជនកម្ពុជា កាន់សាសនានេះ គោរពប្រតិបត្តិ ដោយគ្មានការរើសអើងឡើយ។