Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធជំវិញខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ក្នុងការបំពេញតួនាទីភាពជាតំណាង ក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមប្រឹក្សាឃុំ និងដើម្បីឈ្វេងយល់អំពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

និងការអភិវឌ្ឍមូលដ្ឋាន នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីឈ្វេងយល់ការអនុវត្តការងារនៅថ្នាក់ក្រោមជាតិ និង នាំយកនូវមតិយោបល់ សំណូមពរ និងបញ្ហាប្រឈមទាំងពួងរបស់ក្រុមប្រឹក្សាឃុំក្នុងស្រុកតំបែរ ដើម្បីពិភាក្សា និងរកដំណោះស្រាយឱ្យឆ្លើយតបនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានមានប្រសាសន៍ថា គោលបំណងដែលគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ចុះមកជួបជាមួយនឹងអាជ្ញាធរខេត្តនាពេលនេះគឺ ដើម្បីឈ្វេងយល់ និងនាំយកនូវបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំក្នុងស្រុកតំបែរពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជា៖ ទី១-ស្ថានភាពជំងឺកូវីដ១៩ (Covid-19) ក្នុងពេលបច្ចុប្បន្ន វិធានការបង្ការ ការពារ ទប់ស្កាត់ អប់រំប្រជាពលរដ្ឋ។

ទី២-ការកំណត់អត្តសញ្ញាណកម្មជនក្រីក្រ១ ជនក្រីក្រ២ និងការបែងចែកកញ្ចប់ថវិកាជូនប្រជាពលរដ្ឋ។

ទី៣- តើមានគោលការអ្វីខ្លះសម្រាប់ដោះស្រាយជីវភាពប្រជាពលរដ្ឋ និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងវិស័អប់រំក្នុងពេលមានជំងឺកូវីដ១៩នេះ ទី៤-ការអនុវត្តគោលនយោយបាយភូមិ ឃុំ មានសុវត្ថភាពទាំង៩ចំណុចនៅមូលដ្ឋាន ទី៥-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនាពេលកន្លងមកដូចជា ៖ អត្រានុ កូលដ្ឋាន ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការផ្តល់សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ទី៦- ការដកថវិកាសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់ នៅមូលដ្ឋាននាពេលកន្លងមក និងទី៧-បញ្ហាពាក់ព័ន្ធនឹងការងារគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ និងបញ្ហាពាក់ព័ន្ធសផេ្សងទៀត មកជម្រាប់ជូនអាជ្ញាធរខេត្ត ដើម្បីពិភាក្សា និងរកដំណោះស្រាយឱ្យឆ្លើយតបនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដល់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមភាគទី២ ដែលបានចុះជួបពិភាក្សា និងប្រមូលព័ត៌មាន បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើង ក្នុងនាមតំណាងប្រជាពលរដ្ឋដើម្បីជាមូលដ្ឋានព័ត៌មានបន្ថែមទៀតដើម្បីខេត្តធ្វើការបន្តដោះស្រាយជូនប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្ត បានជម្រាបជូនគណៈប្រតិភូថា បញ្ហាប្រឈម និងសំណូមពរនានាដែលជាសំណូមពររបស់ក្រុមប្រឹក្សាឃុំក្នុងស្រុកតំបែរបានលើកឡើង អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបានមួយចំនួន ហើយបញ្ហាដែលនៅសេសសល់ ខេត្តនឹងបន្តខិតខំដោះស្រាយបន្ថែមទៀត ។

ចំពោះបញ្ហាមួយចំនួនដែលអាជ្ញាធរខេត្តមិនអាចដោះស្រាយបាន ឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធដើម្បីរួមគ្នាដោះស្រាយបន្តទៀត។

ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម អ៊ុក ប៊ុនឈឿន បានផ្តល់អនុសាសន៍មួយចំនួនដល់អាជ្ញាធរខេត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមនានាទាំងឡាយដែលអាជ្ញាធរ ថ្នាក់មូលដ្ឋានបានលើកឡើង និងទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធត្រូវចូលរួមដោះស្រាយជាមួយគ្នា ដើម្បីឆ្លើយតបតាមសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ។

ចំពោះបញ្ហាប្រឈម និងសំណូមពរនានាដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈ កម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធរួមគ្នាធ្វើការដោះស្រាយ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានធ្វើការផ្តាំផ្ញើរដល់អាជ្ញាធរខេត្ត និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់សូមយកចិត្តទុកដាក់ពង្រឹងវិធានការ អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថភាព និងយកចិត្តទុកដាក់ជួយដោះស្រាយជីវភាពជូនប្រជាពលរដ្ឋ គ្រួសារក្រីក្រដែលជួបការលំបាក។

ក្នុងឱកាស់នោះ ឯកឧត្តម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបើកផ្តល់កញ្ចប់ថវិកា ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ក្រីក្រកម្រិត១ និងក្រីក្រកម្រិត២ ក្នុងស្ថានភាពសម័យកូវីដ១០ (Covid 19)។

ទន្ទឹមនឹងនេះ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត សូមប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ថែរក្សាសុខភាពកុំឱ្យឆ្លងជំងឺកូវីដ១៩ នឹងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល សម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសឱ្យបានជាប្រចាំគ្រប់ទីកន្លែងទាំងអស់ ជាមួយគ្នានេះត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានដាច់ខាត ដើម្បីសុវត្ថិភាព សុខភាពយើងទាំងអស់គ្នាផងដែរ៕